Inter កំពុងចាប់អារម្មណ៍ចង់បានជើងស៊ុត និងរនាំងការពាររបស់ Chelsea ពីររូបនេះ

//s5.kh1.co/79/79e7e9a799c0a986a58bb5c3c02295fc3baad3df.jpg
កីទ្បា

 ០៩-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Inter កំពុងចាប់អារម្មណ៍ចង់បានជើងស៊ុត Giroud និងរនាំងការពារ Emerson ពី Chelsea

បរទេស៖ ក្លិបយក្សរបស់អ៊ីតាលី Inter Milan ត្រូវបានគេរាយការណ៍មកថាកំពុងតែមានចំណាប់អារម្មណ៍ចង់បានកីឡាករជួរមុខរបស់ Chelsea ពីររូប គឺកីឡាករជើងស៊ុត Olivier Giroud និងរនាំងការពារ Emerson Palmieri

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Olivier Giroud និង Emerson Palmieri 
  កីឡាករ Olivier Giroud និង Emerson Palmieri 

លោកគ្រូបង្វឹក Conte របស់ក្លិប Inter នៅតែចង់បានគោលដៅចាស់របស់ក្លិប គឺតារាវ័យ៣៣ឆ្នាំ Giroud នៅរដូវក្ដៅនេះ បើទោះបីជាកីឡាកររូបនេះទើបតែបន្តកុងត្រាជាមួយ Chelsea ក៏ពិតមែន។

  កីឡាករ Olivier Giroud
  កីឡាករ Olivier Giroud

ម៉្យាងវិញទៀត Inter ក៏កំពុងតែចង់បានមិត្តរួមក្រុមរបស់ Giroud ម្នាក់ទៀតផងដែរគឺកីឡាករ Emerson ស្របពេលដែលលោក Frank Lampard កំពុងតែព្យាយាមទិញកីឡាករ Ben Chilwell ពី Leicester មកជំនួសតំណែងរបស់តារាកូនកាត់ ប្រេស៊ីល- អ៊ីតាលី រូបនេះ។

  កីឡាករ Emerson Palmieri
  កីឡាករ Emerson Palmieri

ជាមួយគ្នានេះដែរ Chelsea ក៏កំពុងតែព្យាយាមលក់កីឡាករមួយចំនួនដើម្បីបង្គ្រប់លុយទិញយកតារាវ័យក្មេងដែលកំពុងឡើងជើងរបស់ក្លិប Bayer Leverkusen គឺកីឡាករ Kai Havertz ដែលកីឡាករសញ្ជាតិអាល្លឺម៉ង់ វ័យ ២១ឆ្នាំរូបនេះមានតម្លៃខ្លួនដល់ទៅ៩០លានផោន (ឬប្រមាណ១១៤លានដុល្លារ) ឯណោះ៕

  កីឡាករ Kai Havertz
  កីឡាករ Kai Havertz

ប្រភពdailymail

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T