ក្រសួងអប់រំនឹងអនុញ្ញាតឱ្យសាលារៀនមួយចំនួន បើក​ដំណើរ​ការ​សាក​ល្បងនៅខែសីហាខាងមុខនេះ​

//s5.kh1.co/12/1246619df3a4eddc1ac3e06a5d70c4f0a8b1e631.jpg
សង្គម

 ០៩-កក្កដា-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

ក្រសួងអប់រំយុវជន និងកីឡា បានបញ្ជាក់ថា នឹងអនុញ្ញាតឱ្យសាលារៀនដែលមាន សុវត្ថិភាពស្តង់ដារខ្ពស់​បើកដំណើរ​ការ​សាក​ល្បង​ជាដំណាក់កាលទី១ នៅក្នុងខែសីហាខាង មុខនេះ

ក្រសួងអប់រំយុវជន និងកីឡា បានបញ្ជាក់ថា នឹងអនុញ្ញាតឱ្យសាលារៀនដែលមាន សុវត្ថិភាពស្តង់ដារខ្ពស់​បើកដំណើរ​ការ​សាកល្បង​ជាដំណាក់កាលទី១ នៅក្នុងខែសីហាខាង មុខនេះ។ នេះបើតាមអ្នកនាំពាក្យក្រសួងអប់រំយុវជន និង​កីឡា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡាបានឱ្យដឹងនៅថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ២០២០ថា ក្រសួងអប់រំ យុវជន និងកីឡា នឹងគោរពស្នើសុំការសម្រេចដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីអនុញ្ញាត​ឱ្យដំណើរការសាកល្បងដំណាក់កាលទី១ សាលារៀនស្តង់ដារសុវត្ថិភាពខ្ពស់មួយចំនួនតូចក្នុងអំឡុងខែសីហា ឆ្នាំ២០២០។

លោកបន្តថា ក្រសួងអប់រំ យុវជន និងកីឡា បានជួបពិភាក្សាជាមួយក្រសួង សុខាភិបាល ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ លើកត្តាសុខុមាលភាព សង្គម សេដ្ឋកិច្ច និងការលើកកម្ពស់វិនិយោគ។

លោកគូសបញ្ជាក់ថា « យោងតាមស្មារតីប្រជុំអន្តរក្រសួង ក្រសួងអប់រំ យុវជន និងកីឡា នឹងស្នើសុំការ​សម្រេច​ដ៏​ខ្ពង់ខ្ពស់​ពីប្រមុខរាជរដ្ឋាភិបាលនូវវិធានការចាំបាច់សម្រាប់ការបើកដំណើរការសាលារៀនដំណាក់កាលទី១រួមមាន៖

-គ្រឹះស្ថានសិក្សាត្រូវចុះកិច្ចសន្យាទទួលខុសត្រូវ លើការអនុវត្តន៍វិធានការសុវត្ថិភាពសុខភាពសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកដូចជា ការអនុវត្តន៍ លក្ខខណ្ឌតម្រូវនៃការលើក​កម្ពស់​សុខភាពសិក្សាក្នុងបរិបទកូវីដ-១៩, ការរៀបចំបរិស្ថាន សាលារៀន និងថ្នាក់រៀនឱ្យស្របតាមស្តង់ដារ​សុវត្ថិភាព​​សុខភាពសិក្សា, ការរក្សាគម្លាត សុវត្ថិភាព, ការវាស់កំដៅបុគ្គលជាប្រចាំ, និងការលាងដៃជាប្រចាំ ការពាក់​ម៉ាស់ជាដើម។

អ្នកនាំពាក្យដដែលបានលើកឡើងថា ចំពោះគ្រឹះស្ថានសិក្សាត្រូវអនុវត្តការអប់រំ តាមគន្លងថ្មី៖ រៀនក្នុងថ្នាក់ខ្លះ រៀនអនឡាញខ្លះ តាមគោលការណ៍ស្ម័គ្រចិត្ត និងការយល់ ព្រមពីមាតាបិតា។ គ្រឹះស្ថានសិក្សាត្រូវរៀបចំ​ក្រុមការងារ​ទទួលបន្ទុកសុវត្ថិភាព សុខភាពសិក្សា ដើម្បីត្រួតពិនិត្យជាប្រចាំ ក្រោមការដឹកនាំរបស់ប្រធានគ្រឹះស្ថានសិក្សា និង​ម្ចាស់ភាគហ៊ុន។ គ្រឹះស្ថានសិក្សាត្រូវតម្រូវឱ្យមានការធ្វើតេស្តពិនិត្យសុខភាព និងរកមេរោគកូវីដ-១៩ សម្រាប់​បុគ្គលិក​អប់រំ និង សិស្សានុសិស្សគ្រឹះស្ថានសិក្សាត្រូវ អនុវត្តន៍វិធានការតម្រូវនានា។

លោកបន្ថែមថា ក្រសួងអប់រំ យុវជន និងកីឡានឹងចុះត្រួតពិនិត្យវាយតម្លៃយ៉ាងម៉ឺងម៉ាត់លើការអនុវត្តន៍របស់​គ្រឹះស្ថាន​សិក្សា។  ផ្អែកតាមបទពិសាធន៍ និងការវាយតម្លៃការអនុវត្តដំណាក់កាលទី១ ទើបក្រសួងអប់រំ យុវជន និងកីឡា​អាច​កំណត់បាននូវជំហ៊ាន សម្រាប់ដំណាក់កាលទី២ និងទី៣បន្តទៀត៕

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
Sey Piseth
Piseth Khmer (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T