កប់ណាស់! ៣នាក់នេះ ជាមុខសញ្ញាខ្សែការពារដែល Man UTD ដាក់គោលដៅតាមទិញ ដើម្បីមកចាប់ដៃគូជាមួយ Maguier

//s5.kh1.co/7a/7ad5ae22c944618fe558797d5cfe67c5ae168755.jpg
កីទ្បា

 ០៩-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

កីឡាករ Nathan Ake,Tyrone Mings និង Alessio Romagnoli ជាមុខសញ្ញាខ្សែការពារដែល Man UTD ដាក់គោលដៅតាមទិញ ដើម្បីមកចាប់ដៃគូជាមួយ Maguier

អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍មកថា បានកំណត់គោលដៅទៅលើកីឡាករ៣នាក់ ដើម្បីមកចាប់ដៃគូជាមួយខ្សែការពារ Harry Maguire នៅរដូវកាលក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែការពារ Harry Maguire
  ខ្សែការពារ Harry Maguire

យោងតាមរបាយការណ៍របស់កាសែត ESPN ខ្សែការពារទាំង៣នាក់ដែលស្ថិតនៅលើរ៉ាដារបស់ Man UTD នោះរួមមាន កីឡាករ Nathan Ake របស់ក្រុម Bournemouth រនាំងការពារឆ្នើមក្រុម Aston Villa កីឡាករ Tyrone Mings និងកីឡាករ Alessio Romagnoli របស់ក្រុម AC Milan។

ជម្រើសជាតិអង់គ្លេស Maguire បានធ្វើការផ្ទេរពីក្លិប Leicester City មកកាន់ទឹកដី Old Trafford ក្នុងតម្លៃ៨០លានផោន (ឬប្រមាណ ១០១ដុល្លារ) កាលពីរដូវក្ដៅឆ្នាំមុន។ កីឡាករវ័យ២៧ឆ្នាំ ជាខ្សែការពារកណ្ដាលជម្រើសទី១របស់អ្នកចាត់ការទូទៅលោក Ole Gunnar Solskjaer ខណៈបច្ចុប្បន្ន រូបគេជាដៃគូរបស់ជម្រើសជាតិស៊ុយអែត Victor Lindelof នៅផ្នែកជើងក្រោមរបស់ Man UTD ។

 Lindelof និង Maguier
 Lindelof និង Maguier

យ៉ាងណាមិញ​ កាសែត ESPN បានបញ្ជាក់ថា លោក Solskjaer មានគំនិងស្វែងរកដៃគូថ្មីសម្រាប់ Marguire ខណៈកីឡាករ៣រូបខាងក្រោមនេះ ជាគោលដៅនាំចូលនៅទីផ្សាររដូវក្ដៅខាងមុខ៖

1.      Nathan Ake

Man UTD បានបាញ់រ៉ាដាទៅលើខ្សែការពារសញ្ជាតិហូឡង់រូបនេះ ជាយូរណាស់មកហើយ ខណៈក្លិប Chelsea និង Manchester City ក៏ចាប់អារម្មណ៍ចង់បានផងដែរ។ ក្នុងរដូវកាលនេះ គេបង្ហាញខ្លួនក្នុងក្រុមលោក Eddie Howe បាន២៧ប្រកួត។ ជាមួយគ្នានេះ ក្លិប Bournemouth ត្រូវបានគេរាយការណ៍មកថា​ បានដាក់តម្លៃខ្លួន Ake ខ្ទង់៤០លានផោន (ឬប្រមាណ ៥០លានដុល្លារ)។

កីឡាករ Nathan Ake
កីឡាករ Nathan Ake

2.      Tyrone Mings

កីឡាកររូបនេះ កំពុងបង្ហាញទម្រង់លេងឡើងជើងល្អជាមួយក្រុម Aston Villa ខណៈកាលពីពេលថ្មីៗកន្លងទៅ គេក៏ត្រូវបានលោក Gareth Sothgate កោះហៅឲ្យចូលក្រុមជម្រើសជាតិអង់គ្លេសផងដែរ។ យ៉ាងណាមិញ ក្នុងរដូវកាលនេះ គេបង្ហាញខ្លួនបាន៣១ប្រកួតឲ្យក្រុមលោក Dean Smith។

កីឡាករ Tyrone Mings
កីឡាករ Tyrone Mings

3.      Alessio Romagnoli

បើតាមសេចក្ដីរាយការណ៍ ក្លិបបិសាចក្រហម បានតាមប្រមាញ់យករនាំងការពាររូបនេះ តាំងពីឆ្នាំ២០១៨មកម្ល៉េះ។ Romagnoli ជាប់កុងត្រាជាមួយក្លិបរហូតដល់ឆ្នាំ២០២២ ឯណោះ ប៉ុន្តែបច្ចុប្បន្នជម្រើសជាតិអ៊ីតាលី កំពុងសម្លឹងរកផ្លូវចាកចេញពី AC Milan ដោយសារតែក្លិបមួយនេះ ទំនងមិនអាចប្រជែងយកកៅអីទៅលេងនៅក្របខណ្ឌ Champions League រដួវកាលក្រោយ៕

កីឡាករ Alessio Romagnoli
កីឡាករ Alessio Romagnoli

ប្រភពthesun

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T