ថ្ងៃនេះ ទីក្រុងតូក្យូរកឃើញករណីឆ្លង COVID-19 ច្រើនបំផុតមិនធ្លាប់មានពីមុន

//s5.kh1.co/ff/ff143c93929aafaaa0c59c891b053c53d2248e60.jpg
សង្គម

 ០៩-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

យោងតាមរដ្ឋបាលទីក្រុងតូក្យូបានឲ្យដឹងថា ករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ សរុបប្រចាំថ្ងៃចំនួន ២២៤ករណី បានកត់ត្រាចេញពីទីក្រុងតូក្យូនៅថ្ងៃព្រហស្បតិ៍នេះ។

តូក្យូ៖ យោងតាមរដ្ឋបាលទីក្រុងតូក្យូបានឲ្យដឹងថា ករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ សរុបប្រចាំថ្ងៃចំនួន ២២៤ករណី បានកត់ត្រាចេញពីទីក្រុងតូក្យូនៅថ្ងៃព្រហស្បតិ៍នេះ។ នេះបើតាមការដកស្រង់ពីសារព័ត៌មានជប៉ុន NHK ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំនួនសរុបប្រចាំថ្ងៃខាងលើ គឺជាចំនួនខ្ពស់បំផុតសម្រាប់រដ្ឋធានីរបស់ជប៉ុនមួយនេះ ខណៈករណីសរុបខ្ពស់បំផុតកាលពីមុនមានចំនួនត្រឹមតែ ២០៦ករណីប៉ុណ្ណោះ ដែលបានកត់ត្រាកាលពីថ្ងៃទី១៧ ខែមេសាកន្លងទៅ។ សូមបញ្ជាក់ថា នៅថ្ងៃពុធម្សិលមិញ ទីក្រុងតូក្យូក៏បានរកឃើញករណីឆ្លងថ្មីទាបជាង ១០០ករណី ដែលជាចំនួនធ្លាក់ចុះលើកដំបូងក្នុងរយៈពេល ថ្ងៃផងដែរ។

គួរឲ្យដឹងដែរថា ករណីឆ្លងសរុបនៅក្នុងទីក្រុងតូក្យូពេលនេះ មានចំនួន ៧,២៧២ករណី ស្លាប់ជាង៣០០នាក់​ ខណៈប្រទេសជប៉ុនទាំងមូលមានករណីឆ្លងសរុបចំនួន ២០,១៧៤ករណី និងស្លាប់ប្រមាណ ៩៨០នាក់៕

សូមទស្សនារូបភាពខាងក្រោម៖

ពលរដ្ឋជប៉ុន នៅទីសាធារណៈ
ពលរដ្ឋជប៉ុន នៅទីសាធារណៈ
ពលរដ្ឋជប៉ុន នៅទីសាធារណៈ
ពលរដ្ឋជប៉ុន នៅទីសាធារណៈ
ពលរដ្ឋជប៉ុន នៅទីសាធារណៈ
ពលរដ្ឋជប៉ុន នៅទីសាធារណៈ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T