សុទ្ធតែតារាកូរ៉េល្បី តែពួកគេកំព្រាឪពុកតាំងពីក្មេង!

//s5.kh1.co/34/340d27aadf4f3a6cfe599757d330a2ed22488f1e.jpg
តារា & កម្សាន្ដ

 ០៩-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

តារាកូរ៉េល្បីទាំង ៣ដួង ដែលមានស្នាមរបួស កាលពីនៅកុមារភាព ដោយបានរស់នៅ ជាកូនកំព្រាខ្វះការស្រលាញ់ពីឪពុក។

កូរ៉េខាងត្បូង ៖ ជាមួយនឹងភាពជោគជ័យ ជុំវិញជីវិតរបស់តារាល្បី ដែលមនុស្សជាច្រើនពោលសរសើរ តារាៗមួយចំនួន ពួកគេក៏ធ្លាប់បានឆ្លង ការឈឺចាប់ជាច្រើនរាប់មិនអស់ ភាពជូរចត់លំបាកវេទនា យ៉ាងច្រើន នៅពីក្រោយស្នាមញញឹមរបស់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយក្នុងនោះ​ក៏គ្មានអ្វីដែលឈឺចាប់ និងឯកោ ជាងការធំធាត់ឡើងមក ដោយខ្វះភាពកក់ក្តៅពីគ្រួសារដែរ។

ជាក់ស្តែង តារាកូរ៉េប្រុសស្រីទាំង៣ ដួងនេះ បានធំឡើងមក ជាមួយនឹងអារម្មណ៍ដក់ជាប់ ក្នុងអតីតកាល ដោយសារតែគ្រួសារបែកបាក់ កាលពីកុមារភាព ប៉ុន្តែពួកគេព្យាយាម លាក់បាំងនូវទុក្ខសោកទាំងឡាយ បានយ៉ាងល្អ គ្មានអ្នកណាមើលដឹងឡើយ​។

ជាការពិតណាស់ ទោះបីជាពេលនេះ ពួកគេទទួលបាន ភាពជោគជ័យ ប៉ុន្តែតើពួកគេ អាចបំភ្លេចបានទេថា ខ្លួនធ្លាប់រស់នៅ ជាកូនកំព្រា ខ្វះការស្រលាញ់ពីឪពុក ព្រោះតែឪពុកម្តាយលែងលះគ្នា?

ចង់ដឹងថា តើតារាដ៏កម្សត់ទាំងនេះ ជាអ្នកណាខ្លះនោះ?

តោះមកទស្សនារូបភាពខាងក្រោម ៖

Kim Soo Hyun
Kim Soo Hyun
Sandara
Sandara
Song Hye Kyo
Song Hye Kyo
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T