បារម្ភ​​រឿងកូវីដ១៩! មន្ត្រីវៀតណាមនៅ​រុស្ស៊ី​បាន​បញ្ជូន​ពលរដ្ឋ​ខ្លួន​​​ខ្ទង់ ៣០០ នាក់​ មកស្រុកកំណើតវិញ

//s5.kh1.co/fa/faec15d435e7134e94db30192a5c9e181211035c.jpg
សង្គម

 ០៩-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

អាជ្ញាធរវៀតណាម និងអ្នកពាក់ព័ន្ធផ្សេងទៀតបាននាំពលរដ្ឋវៀតណាមជិត ៣០០ នាក់ត្រឡប់ទៅផ្ទះនៅថ្ងៃពុធនិងថ្ងៃព្រហស្បតិ៍នេះ

ហាណូយ៖ អាជ្ញាធរវៀតណាម ភ្នាក់ងារតំណាងនៅប្រទេសរុស្ស៊ី និងក្រុមហ៊ុនអាកាសចរណ៍ជាតិ វៀតណាម​អ៊ែរឡាញ​​បានធ្វើការជាមួយទីភ្នាក់ងាររុស្ស៊ីដើម្បីនាំពលរដ្ឋវៀតណាមជិត ៣០០ នាក់ត្រឡប់ទៅផ្ទះនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកដំណើររួមមានទាំងកុមារដែលពួកគេភាគច្រើនមានអាយុក្រោម ២ ឆ្នាំ មនុស្សចាស់ អ្នកមានជំងឺ ស្ត្រីមានផ្ទៃពោះ កម្មករដែលមានកិច្ចសន្យាការងារផុតកំណត់ អ្នកទេសចរដែលជាប់គាំង និងនិស្សិតដែលបានបញ្ចប់ការសិក្សា។

ពលរដ្ឋវៀតណាមដែលត្រឡប់ពីប្រទេសរុស្ស៊ីទៅផ្ទះវិញ
ពលរដ្ឋវៀតណាមដែលត្រឡប់ពីប្រទេសរុស្ស៊ីទៅផ្ទះវិញ

ស្ថានទូតវៀតណាមបានធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរក្នុងតំបន់ដើម្បីជួយពលរដ្ឋធ្វើដំណើរពី Vladivostok, Ekaterinburg, Saint Petersburg និងតំបន់ផ្សេងទៀតទៅកាន់ អាកាសយានដ្ឋានទីក្រុងមូស្គូ។ ជាងនេះទៀតស្ថានទូតវៀតណាមក៏បានបញ្ជូនបុគ្គលិកទៅ ព្រលានយន្តហោះដើម្បីជួយពួកគេផងដែរ។

វិធានការសន្តិសុខនិងសុវត្ថិភាពយ៉ាងតឹងរឹងត្រូវបានអនុវត្តក្នុងពេលហោះហើរដើម្បីការពារសុខភាព អ្នកដំណើរ និងការពារការរីករាលដាលនៃជំងឺ COVID-១៩ នេះ។

ពលរដ្ឋវៀតណាមដែលត្រឡប់ពីប្រទេសរុស្ស៊ីទៅផ្ទះវិញ
ពលរដ្ឋវៀតណាមដែលត្រឡប់ពីប្រទេសរុស្ស៊ីទៅផ្ទះវិញ

ភ្លាមៗបន្ទាប់ពីការហោះហើរបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Cần Thơ អ្នកដំណើរ និងសមាជិកនាវិក​ទាំងអស់ត្រូវបានផ្តល់ការត្រួតពិនិត្យសុខភាព និងត្រូវបានដាក់ឱ្យនៅ ដាច់ដោយឡែកពីគ្នាស្របតាមបទប្បញ្ញត្តិ។

ក្រោមការណែនាំរបស់នាយករដ្ឋមន្រ្តី អាជ្ញាធរក្នុងស្រុក និងការិយាល័យតំណាងនៅក្រៅប្រទេស របស់វៀតណាម​នឹងរៀបចំជើងហោះហើរបន្ថែមទៀតដើម្បីយកពលរដ្ឋវៀតណាមត្រឡប់ទៅផ្ទះ ដោយផ្អែកលើតម្រូវការ​របស់ពលរដ្ឋ និងសមត្ថភាពដែលអាចដាក់ពលរដ្ឋអោយនៅដាច់ដោយឡែកបានរបស់ប្រទេស៕

ពលរដ្ឋវៀតណាមដែលត្រឡប់ពីប្រទេសរុស្ស៊ីទៅផ្ទះវិញ
ពលរដ្ឋវៀតណាមដែលត្រឡប់ពីប្រទេសរុស្ស៊ីទៅផ្ទះវិញ

ប្រភព៖ Viet Nam News

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T