មិត្តរួមក្រុមជម្រើសជាតិរបស់ Timo Werner និង Antonio Rudiger ក៏បាក់ចិត្តចង់ទៅ Chelsea ដែរ

//s5.kh1.co/02/0255f48836c8bc7043f210a912dab24c33c9936b.jpg
កីទ្បា

 ០៩-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ខ្សែប្រយុទ្ធក្លិប Bayer Leverkusen កីឡាករ Kai Havertz ត្រូវបានគេរាយការណ៍ថាមានបំណងចង់ភ្ជាប់ទំនាក់ទំនងជាមួយមិត្តរួមក្រុមជម្រើសជាតិអាល្លឺម៉ង់គឺ Timo Werner និង Antonio Rudiger នៅឯក្លិបតោខៀវ Chelsea ។

ខ្សែប្រយុទ្ធក្លិប Bayer Leverkusen កីឡាករ Kai Havertz ត្រូវបានគេរាយការណ៍ថា មានបំណងចង់ភ្ជាប់ទំនាក់ទំនងជាមួយមិត្តរួមក្រុមជម្រើសជាតិអាល្លឺម៉ង់គឺ Timo Werner និង Antonio Rudiger នៅឯក្លិបតោខៀវ Chelsea ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្មានថ្ងៃចុងក្រោយនេះ ក្លិបតោខៀវ Chelsea បានរំពឹងទុកថានឹងអាចចុះហត្ថលេខាកីឡាករ Havertz ឱ្យបានមុនរដូវកាលក្រោយចាប់ផ្តើម។

កីឡាករ Kai Havertz
កីឡាករ Kai Havertz

កីឡាករនាំលេងសញ្ជាតិអាល្លឺម៉ង់រូបនេះនឹងមានតម្លៃខ្លួនក្នុងស្រុករហូតដល់ ៩០ លានផោន ទោះបីជាបច្ចុប្បន្នគ្រប់ក្លិបទាំងអស់កំពុងតែជួបបញ្ហាប្រឈមទាក់ទងនឹងជំងឺឆ្លង Covid-19 ក្តី។

កីឡាករ Kai Havertz
កីឡាករ Kai Havertz

ទោះយ៉ាងណា សារព័ត៌មាន The Telegraph បានរាយការណ៍ថា Havertz កំពុងទន្ទឹងរង់ចាំការផ្លាស់ទៅកាន់ក្រុមខៀវ Chelsea ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ដើម្បីអាចលេងជាមួយមិត្តរួមក្រុមជម្រើសជាតិរបស់គាត់គឺ Rudiger និង Werner ។

កីឡាករ Kai Havertz
កីឡាករ Kai Havertz

កីឡាករ Werner នឹងគ្រងអាវរបស់ក្រុមតោខៀវ Chelsea នៅរដូវកាល ២០២០-២១ បន្ទាប់ពីបញ្ចប់ការផ្ទេរពីក្រុម RB Leipzig កាលពីខែមុន ខណៈពេលដែល Rudiger បានបង្ហាញខ្លួន ១០៩ លើកឱ្យក្រុមតោខៀវចាប់តាំងចាកចេញពីក្រុម Roma ក្នុងឆ្នាំ ២០១៧ ។

កីឡាករ Kai Havertz
កីឡាករ Kai Havertz

Havertz ដែលធ្លាប់មានទំនាក់ទំនងជាមួយ Liverpool, Manchester United និង Bayern Munich ផងនោះបានរកគ្រាប់បាល់បាន ១៧ គ្រាប់ និង Assist បាន ៩ លើកឱ្យក្រុម Leverkusen គ្រប់ការប្រកួតទាំងអស់នៅរដូវកាលនេះ៕

ប្រភពSportsmole

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T