ខេត្តកោះកុង ៖ កាលពីវេលាម៉ោង ១១និង២៥នាទីយប់ថ្ងៃទី២១ មេសា មានរថយន្តដឹកផ្លែឈើមួយ គ្រឿងចំណុះ២,៥តោន បានជ្រុលចង្កូតធ្លាក់ចុះក្នុងជ្រោះជម្រៅ ប្រមាណ៥០ម៉ែត្រ បណ្តាលឱ្យរថយន្តដាច់ក្បាល និងផ្លែឈើបានកំពប់ខ្ចាត់ខ្ចាយ រប៉ាត់រប៉ាយពេញព្រៃ ព្រមទាំងបង្កឱ្យអ្នកបើកបរម្នាក់ និងអ្នករួមដំណើរ២នាក់ទៀត ត្រូវស្លាប់នៅនឹងកន្លែង ។

តាមមន្ត្រីសមត្ថកិច្ចបញ្ជាក់ថា រថយន្តដឹកផ្លែឈើម៉ាកហីុយ៉ាន់ដាយចំណុះ២តោនកន្លះ ពាក់ស្លាកលេខភ្នំពេញ 2G-8590 ពណ៌ខៀវ បានធ្វើដំណើរចេញពីច្រកទ្វារអន្តរជាតិចាំយាម មានដឹកផ្លែឈើចំណុះពេញក្នុងរថយន្តឆ្ពោះ ទៅរាជធានីភ្នំពេញ ។ លុះទៅដល់ចំណុចស្ពាន តាតៃស្ថិតក្នុងឃុំតាតៃ ស្រុកកោះកុង ជាចំណុចចុះចំណោតហើយផ្លូវ កោងបត់ស្តាំផងនោះបត់មិនទាន់រថយន្តជ្រុល ចង្កូតធ្លាក់ក្នុងជ្រោះតែម្តង ។ ប្រភពដដែលបានបញ្ជាក់ថា បន្ទាប់ពីករណីនេះកើតឡើងមានអ្នករស់ នៅក្បែរចំណុចកើតេហតុរាយការណ៍ប្រាប់សមត្ថកិច្ច ហើយពេលសមត្ថកិច្ច និងរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យ ខេត្តទៅដល់បានត្រឹមទៅទទួលយកសពតែប៉ុណ្ណោះ ។

តាមសមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះទាំង៣នាក់១-ឈ្មោះ ចាន់ ស៊ីដារ៉ារីទ្ធ ហៅតួ ភេទប្រុស អាយុ៣៥ឆ្នាំ ជាអ្នកបើកបរ ២-ឈ្មោះ វា៉ អាយុ៣៤ឆ្នាំ និងម្នាក់ទៀតមិនស្គាល់សាវតារ ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចឱ្យដឹងថា ករណីគ្រោះថ្នាក់នេះ ដោយសារការបើកបរលឿនហួសកំណត់ ហើយពេលដល់ចំណុចចុះចំណោត និងកោងផងនោះយកចង្កូតមិនទាន់ ក៏ជ្រុលធ្លាក់ជ្រោះតែម្តង ៕



បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]