យល់​ដឹង៖ ជាកត្តា​ធម្មជាតិ ​​មនុស្ស​ប្រុស​ស្រីកើ​តមក ដល់​ពេលដល់​វេលា​ ​​​ត្រូវ​តែ​មាន​គូរ ​ក៏ប៉ុន្តែ​ស្រប​ពេលដែល ​សម្រេច​ចិត្ត​ថា​យក​ប្តី​ឬប្រពន្ធ​ ជា​ពិសេស​មនុស្ស​ប្រុស ​គឺត្រូវ​តែ​ដឹង​ខ្លួន​ឯងផងដែរថា ​រាល់​ថ្ងៃ​ខ្លួន​មាន​ការ​ងារ​នឹង​ធឹង​មួយ ដែល​អាច​រ៉ាប់​រង​មើល​ថែ ​កូន​ស្រី​របស់​គេ​បាន​ហើយ​ឬ​នៅ មុន​នឹង​សម្រេច​ចិត្ត​ថា ​រៀប​ការ​ជាមួយ​មនុស្ស​ស្រី​ណា​ម្នាក់​។

រូបតំណាង​

ក្នុង​ករណីនេះ បើ​​យោង​តថភាព​ជាក់​ស្តែង ក្នុង​សង្គម​យើង​នា​ពេល​បច្ចុប្បន្ន ​គេ​ឃើញ​ថា មាន​មនុស្ស​ស្រី​ជា​ច្រើន ​រឹង​មាំ​អាច​ចេញ​រក​លុយ​បាន​ដោយ​ខ្លួន​ឯង ដោយ​មិន​ចាំតែ​ពឹងផ្អែក ​លើ​មនុស្ស​ប្រុស ​ដូចកាលពី​មុនទៀត​​នោះទេ​។ ​

រូបតំណាង​

ជាក់​ស្តែង ត្រង់​ចំណុច​បង្កើត​គ្រួសារ​​នេះ គេ​សង្កេតឃើញ​ថា ​​មាន​ភាព​ខុស​គ្នាបន្តិច​​ រវាង​មនុស្ស​ប្រុស​និង ​មនុស្ស​ស្រី​ដែលភាគ​ច្រើន ​គេ​ឃើញ​ថា​​ មនុស្សប្រុស​ពេលរក​លុយ​បាន​ច្រើន ​ចង់​បាន​ប្រពន្ធ​ ផ្ទុយពី​មនុស្ស​ស្រីពេល​ដែល​​​ មានលុយកាក់​ច្រើន ​បែរ​ជា​​លែង​ចង់​បាន​ប្តីទៅ​វិញ 

រូបតំណាង​

តើ​នេះ​បណ្តាលមក​ពី មូល​ហេតុ​អ្វី​ទៅ​? ខាងក្រោមនេះ​គឺ​ភាព​ខុសគ្នា​ រវាង​មនុស្ស​ប្រុ​ស និង​មនុស្ស​ស្រី៖ ​

១. មនុស្សប្រុស​ពេល​មាន​លុយ​ចង់​បាន​ប្រពន្ធ

រូបតំណាង​

មនុស្សប្រុស​ភាគ​ច្រើន ​គឺ​បែបនេះ​ នៅ​ពេល​ដែល​គិត​ថា​ខ្លួន​ នឹង​ធឹងមាន​មុខ​របរ ​ឬការ​ងារ​មួយល្អ មាន​ចំណូល​​ត្រឹម​ត្រូវ មាន​ផ្ទះសមរម្យ​ហើយ ​ពេល​នោះ​គោល​ដៅ​បន្ទាប់​​​គឺ​ ចង់​បង្កើត​គ្រួសារ​កក់​ក្តៅ​មួយ ​ជា​មួយ​នារី​ដែល​ខ្លួន​ស្រលាញ់​។ ក៏ព្រោះ​តែ​គេ​គិត​ថា ​គេ​បាន​ចំណាយ​ពេល​វេលា ​ដើរ​លេ​ងខ្លួន​មួយ​ឆ្អែ​តឆ្អន់​ហើយ ហើយ​ក៏​គួរ​តែ​ដល់​ពេល ​រក​នារីម្នាក់​មកជួយ ​​ចាត់​ចែងទុកដាក់​លុយ​កាក់​និង ​បង្កើត​កូន​ចៅ​ផងដែរ។ លើស​ពីនេះ​ មនុស្ស​ប្រុស​មួយចំនួនក៏យល់​បែបនេះ​ថា​ ទោះបីជាមាន​ប្រពន្ធ​កូន​ហើយ​ ក៏នៅតែ​អាច​ដើរ​លេង​សប្បាយ​ រកស្រី​ក្រៅ​ម្តង​ម្តាល​បាន​ដែរ។ 

២. ​​មនុស្ស​ស្រី​​មានលុយ​​លែង​ចង់​បាន​ប្តី

រូបតំណាង​

តែខុស​ប្លែក​ពីមនុស្សប្រុស​ មនុស្សស្រី​​ប្រសិន​បើ​ នាង​​រឹងមាំ​មានអាច​រកចំណូល​ ​ផ្គត់​ផ្គង់​ខ្លួន​ឯង និង​គ្រួសា​របាន​ហើយ ​នាង​កម្រនិង​សម្រេច​ចិត្ត ​លាង​ភាព​នៅ​លីវ ​ជ្រើស​រើស​បង្កើត​គ្រួសារ​ខ្លាំង​ណាស់​។ ក៏ព្រោះតែ​នាងគិត​ថា​​ខ្លួន​មាន​ ចំណូល​​គ្រប់​គ្រាន់​ អាច​មើល​ថែខ្លួន​ឯងបាន​  ចង់​បាន​អ្វី ​ក៏​អាច​ទិញ​បាន​ដោយខ្លួន​ឯង ចង់​ទៅ​ណា​ក៏​ទៅ​នឹង  ដែល​ជា​ហេតុមិនសូវ​ មាន​ចិត្ត​គិត​ខ្វល់​ខ្វាយ ​ពី​រឿងបង្កើត​គ្រួសារ​ឡើយ។ ព្រោះ​​នៅ​ពេល​ដែល​បង្កើត​គ្រួសារ​ហើយ​ នាង​ត្រូវរ៉ាប់​រង​ ​ជាប់​ចំណងគ្រួសារ​ មិន​ងាយ​ស្រួលនិង ​ មាន​សេរីភាព​ដូច​មុន​ទៀត​ទេ។

រូបតំណាង​

ជា​ពិសេស​ប្រសិន​បើ​ មានកូន​ទៀត​នោះ ក៏កាន់តែ​ជាប់​ដៃ​ជាប់​ជើង ហើយ​ក៏លែង​មាន​ពេល​ធ្វើ​ខ្លួន​ស្អាតៗ ​ច្រើន​ដូចមុន​ទៀត​ដែរ។ ម្យ៉ាង​ទៀត​បើ​សិន​សំណាង​រើស​បាន​ប្តី​ល្អ​មិន​អី​ទេ តែ​បើ​សំណាងមិនល្អ​ ​រើស​បាន​ប្តី​មិនល្អ​ ដើរ​ផឹក​ស៊ីប៉ោឡែស្រី​ញី​អូន​បង ចោល​កូន​ចោល​ប្រពន្ធ​ទៀត​នោះ គឺ​កាន់​តែ​គ្រាំគ្រា​ចិត្ត​លើ​សដើម។ ដូច្នេះ​ហើយ​ទើប​បាន​ជា នាង​ចង់​ចំណាយ​ពេល​រីករាយ ​ជាមួយ​ជីវិត​single ឲ្យ​បាន​ច្រើន ​សោយ​សុខជាមួយ​នឹង​ញើស​ឈាម ​ដែល​ខ្លួន​ខំ​រក​មក​ឲ្យបាន​យូរបន្តិច​។ 

រូបតំណាង​

យ៉ាង​ណាមិញ​ ការ​រៀប​រាប់​ខាងលើ​នេះ ​គឺ​គ្រាន់​តែ​ជា​ការ​យល់​ឃើញ​ មួយ​ផ្នែក​តែប៉ុណ្ណោះ​។ ព្រោះ​មនុស្ស​ម្នាក់​ៗ​មិន​សុទ្ធ​តែ ​ដូចគ្នាទាំងអស់​នោះ​ទេ ដូច្នេះការគិត​ក៏​ប្រាកដ​ជា ​ខុសៗគ្នា​ទៅ​តាម​នោះផងដែរ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ