ទោះកូវីដ​១៩​​យាយី តែ​អង្គ​ការ​​​ជប៉ុន​​​មួយ​​នេះ​​​នៅ​​តែ​​​ទទួល​​​​ការ​​​​វះ​​​​កាត់​​​​អ្នក​​ជំងឺ​​ខ្ទង់​ ១៥០​នាក់​រហូត​ជោគ​ជ័យ​កាល​ពី​ខែ​មិថុនា​​​

//s5.kh1.co/37/37670b9ad141944d282fceec5a9f88307e1175e5.jpg
សង្គម

 ០៩-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ក្នុងខែមិថុនា មានអ្នកជំងឺ ១៤៦នាក់ បានទទួលការព្យាបាលវះកាត់ដ៏ត្រឹមត្រូវតាមក្បួនវេជ្ជសាស្ត្រ

ក្នុងខែមិថុនា មានអ្នកជំងឺ ១៤៦នាក់ បានទទួលការព្យាបាលវះកាត់ដ៏ត្រឹមត្រូវតាមក្បួនវេជ្ជសាស្ត្រ។ អ្នកជំងឺដែលទទួលការព្យាបាលទាំងនោះមានដូចជា ជំងឺមហារីកកុមារ មហារីកសុដន់ មហារីកក្រពេញទីរ៉ូអ៊ីត និងវះកាត់ការសម្រាលកូនជាដើម។ នេះជាការផ្សាយផ្លូវការពីអង្គការជប៉ុនឈ្មោះ «មជ្ឃមណ្ឌលព្យាបាលកុមារ​បេះដូងជប៉ុន»។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មជ្ឃមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន ជាអង្គការក្រៅរដ្ឋាភិបាលមួយដែលត្រូវបានដឹងថាមានស្ថាបនិកជាជន​ជាតិ​ជប៉ុន គឺលោកវេជ្ជបណ្ឌិត យ៉ុ ស៊ីអូកា។ ស្ថាប័នខាងលើទទួលការបរិច្ចាគ និងសង្គ្រោះជីវិតកុមារពីជំងឺមហារីក។

អង្គការនេះបន្ថែមថា កន្លងមកបញ្ហាកូវីដ ១៩បានយាយី និងរំខានដល់អ្នកជំងឺ និងគ្រូពេទ្យក្នុងន័យបំពេញភារៈកិច្ច​របស់ខ្លួន។

រូបភាពពី មជ្ឃមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន
រូបភាពពី មជ្ឃមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន

«យើងមិនអាចវះកាត់ជំងឺមហារីក និងជំងឺកម្រិតធ្ងន់ៗចាប់តាំងពីខែមីនាកន្លងទៅ ព្រោះតែជំងឺ កូវីដ១៩ និងដោយ​សារ​តែការរឹតត្បិតការធ្វើដំណើរជាអន្តរជាតិ ដែលជាហេតុបណ្តាលឱ្យអ្នកជំងឺជាច្រើនរង់ចាំទទួលការ​ព្យាបាល​ដ៏​ត្រឹមត្រូវពីក្រុមគ្រូពេទ្យរបស់យើង»។

«ទោះបីស្ថិតនៅស្ថានភាពរឹតត្បិតក្នុងការដំណើរក៏ដោយ ក៏ស្ថាបនិកអង្គការបេះដូងជប៉ុនលោក យ៉ុ ស៊ីអូកា កាលពីខែមិថុនាកន្លងទៅនេះ បានព្យាយាមមកកាន់កម្ពុជាដើម្បីចូលរួមព្យាបាល និងវះកាត់ជំងឺមហារីក​កុមារ​ណាដែលស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។ បច្ចុប្បន្នយើងអាចវះកាត់ជំងឺមហារីកកុមារ មហារីកសុដន់ មហារីក​ក្រពេញទីរ៉ូអ៊ីត និងវះកាត់ការសម្រាលកូនជារៀងរាល់ថ្ងៃ»។

រូបភាពពី មជ្ឃមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន
រូបភាពពី មជ្ឃមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន

ក្រៅពីនេះ អង្គការជប៉ុនដែលមានទីតាំងស្ថិតនៅខេត្តកណ្តាលខាងលើបានបង្ហើបថា អ្វីដែលមានមោទនភាព​មួយទៀតនោះ គឺគ្រូពេទ្យជំនាញផ្នែកវះកាត់ជនជាតិខ្មែរ មានសមត្ថភាពល្អប្រសើរជាងមុនគួរឱ្យកត់សម្គាល់។

«អ្វីដែលមានមោទនភាពមួយទៀតនោះ គឺគ្រូពេទ្យជំនាញផ្នែកវះកាត់ជនជាតិខ្មែរ មានសមត្ថភាពល្អ​ប្រសើរជាងមុន​គួរឱ្យកត់សម្គាល់។ ដោយមើលឃើញពីការព្យាយាម និងការលះបង់ខ្ពស់ និងមានប្រសិទ្ធភាពបែបនេះ យើងសង្ឃឹម​ថា នៅថ្ងៃអនាគតគ្រូពេទ្យជំនាញផ្នែកវះកាត់វ័យក្មេងកម្ពុជា នឹងក្លាយជាគ្រូពេទ្យបង្គោលដ៏សំខាន់នៅកម្ពុជា»។

រូបភាពពី មជ្ឃមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន
រូបភាពពី មជ្ឃមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន

ទន្ទឹមនឹងនេះ ក្រុមគ្រូពេទ្យនៃមជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន បានទទូចដល់ពលរដ្ឋខ្មែរគ្រប់រូប ដែល​សង្ស័យថា មានកុមារមានជំងឺមហារីក គួរប្រញ៉ាប់បញ្ជូនពួកគាត់មកកាន់មន្ទីរពេទ្យខាងលើ ដើម្បីទទួលបាន​ការព្យាបាលដ៏ត្រឹមត្រូវ និងមានប្រសិទ្ធភាព៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៥ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T