រន្ធត់! ជើងឯកក្តារស្គីទឹកកកពិភពលោក២ជំនាន់ បានបាត់បង់ជីវិតខណៈពេល ជ្រមុជបរបាញ់ត្រីក្នុងសមុទ្រ

//s5.kh1.co/ba/ba5e65ed8b47d756624c98df1f99e76b839bedfb.jpg
កីទ្បា

 ០៩-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Alex Pullin បានបាត់បង់ជីវិត ពេលច្រមុជទឹកបរបាញ់ត្រី

អូស្រ្តាលី៖ ហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងទៅលើ អត្តពលិកអូឡាំពិក របស់អូស្រ្តាលី លោក Alex Pullin បានស្លាប់កំឡុងពេលរូបគាត់ទៅច្រមុចបរបាញ់ត្រីក្នុងសមុទ្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Alex Pullin 
  លោក Alex Pullin 

កីឡាករវ័យ ៣២ឆ្នាំរូបនេះ ដែលជាជើងឯកក្តារស្គីទឹកកកពិភពលោក២ដង បានបាត់បង់ជីរិតនៅឆ្នេរសមុទ្រ Palm Beach ប្រទេសអូស្រ្តាលី។ យោងតាមសេចក្ដីរាយការណ៍ របស់ The Courier Mail បានឲ្យដឹងថា Pullin បានដាច់ដង្ហើមក្នុងរយះពេលដ៏ខ្លី នៅវេលាម៉ោង១០នឹង៣០នាទីព្រឹក។

  លោក Alex Pullin 
  លោក Alex Pullin 

គាត់បានទទួលរងការបាត់បង់ខ្យល់អុកស៊ីសែន ហើយក៏សន្លប់នៅខាងក្រោមទឹក។ Pullin ត្រូវបានគេប្រទះឃើញអណ្ដែតលែងដឹងខ្លួននៅលើផ្ទៃសមុទ្រ ដោយអ្នកច្រមុជម្នាក់ បន្ទាប់ពីមានការស្រែកប្រាប់ពីអ្នកលេងក្ការលើទឹកម្នាក់ទៀត។ 

  លោក Alex Pullin 
  លោក Alex Pullin 

មុន Pullin ស្លាប់ គាត់បានបង្ហោះរូបភាព និងវីដេអូជាមួយមិត្តស្រីរបស់គាត់ គឺតារាម៉ូឌែល Ellidy Vlug។ គួររម្លឹកដែរថា កីឡាកររូបនេះបានសាងកេរ្តិ៍ឈ្មោះជូនគ្រួសាររបស់គាត់ ជាមួយនឹងភាពជោគក្នុងវិស័យស្គឺទឹកកក ដែលឪពុកម្តាយរបស់គាត់​ ជាអ្នកបង្រៀនផ្ទាល់កាលពីមានអាយុពីរឆ្នាំ៕

  លោក Alex Pullin និង​សង្សាររបស់គាត់ Ellidy Vlug
  លោក Alex Pullin និង​សង្សាររបស់គាត់ Ellidy Vlug

ប្រភពThe Sun

Kongmona Mithora
គង់ម៉ូណា មិថុរ៉ា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T