វិចិត្រករ ជនជាតិហូឡង់ លោកJohan Schreft បានបង្កើតនូវស្នាដៃ យ៉ាងអស្ចារ្យ ធ្វើអំពី ក្រដាសធម្មតា អាចចេញជារូបរាងសត្វបក្សី យ៉ាងស្រស់ស្អាត និង មានលក្ខណៈ រស់រវើកតែម្តង ដោយបន្ថែមការគូរ និង លាបពណ៌ ទៅលើក្រដាស ទាំងនោះ។

គាត់ជាមនុស្សម្នាក់ ដែលមានចំណង់ចំណូលចិត្ត ក្នុងការគូររូប សត្វ និង ធម្មជាតិ តាំងពីនៅ វ័យកុមារមកម៉្លេះ ហើយគាត់បានចាប់ផ្តើមធ្វើនូវស្នាដៃ បក្សីក្រដាសនេះ ឡើង នៅពេលដែលគាត់ មានអាយុ ទើបតែ ១៤ឆ្នាំ ប៉ុណ្ណោះ។ ក្រោយមក បច្ចេកទេស របស់គាត់ កាន់តែប្រសើរឡើង ជាលំដាប់ រហូតមកដល់សព្វថ្ងៃនេះ ធ្វើអោយបក្សីក្រដាស ដែលគាត់បង្កើត មានរូបរាង ប្រៀបបីដូចជាសត្វមានជីវិតតែម្តង ហើយក្នុងការធ្វើនិមួយៗ មានដំណាក់កាលជាច្រើន និង ភាគច្រើននៃការងារនេះ ត្រូវធ្វើដោយដៃ។

សូមទស្សនារូបភាពខាងក្រោម៖














តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]