Jose ជឿជាក់ថាអាចនឹងឆ្មក់បានអតីតកូនក្រុមរបស់លោកម្នាក់នេះពី Chelsea

//s5.kh1.co/2a/2a7d3f966a625195a0a3dc239527d4238abe8a40.jpg
កីទ្បា

 ០៩-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Jose ជឿជាក់ថាអាចនឹងឆ្មក់បានអតីតកូនក្រុមរបស់លោកគឺកីឡាករ Kurt Zouma ពី Chelsea នៅរដូវក្ដៅនេះ

 អង់គ្លេស៖ ក្លិបមាន់ខ្នាយមាស Tottenham Hotspur កំពុងតែមានភាពជឿជាក់ជាខ្លាំងថានឹងអាចនាំយកខ្សែការពារឆ្នើមរបស់ Chelsea គឺកីឡាករ Kurt Zouma មករួមក្រុមនៅទីផ្សារដោះដូរកីឡាករខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Kurt Zouma
  កីឡាករ Kurt Zouma

បើទោះបីជា Zouma បានជាប់ជាកីឡាករជម្រើសទី១ឲ្យ Chelsea នៅប៉ុន្មានប្រកួតចុងក្រោមនេះក៏ពិតមែន ប៉ុន្តែក្លិបរបស់លោក Frank Lampard មួយនេះកំពុងតែព្យាយាមរកទិញខ្សែការពារបន្ថែមផងដែរ ក្នុងនោះក្លិបក៏កំពុងតែចរចានាំយកខ្សែការពារកណ្តាលកំពុងតែឡើងជើងរបស់ West Ham កីឡាករ Declan Rice មករួមក្រុម។

  កីឡាករ Declan Rice និង Kurt Zouma
  កីឡាករ Declan Rice និង Kurt Zouma

ជាក់ស្តែង ប្រសិនបើ Chelsea ទិញបានកីឡាករ Declan Rice នោះ Zouma នឹងក្លាយជាបេក្ខភាពទី១ដែលក្លិបមួយនេះត្រូវលក់ចេញ។ ដោយឡែកលោក Jose Mourinho ដែលកំពុងព្យាយាមពង្រឹងបន្ថែមនៅតំបន់ការពារកណ្តាលរបស់ Spurs នោះហ៊ានឲ្យ Chelsea រហូតដល់ទៅ ២៥លានផោន (ឬប្រមាណ៣២លានដុល្លារ) ដើម្បី ទិញ Zouma មករួមក្រុម។

  លោក Jose Mourinho និង Kurt Zouma
  លោក Jose Mourinho និង Kurt Zouma

ប្រភពexpress

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T