សួរថា ទៅលេងកំពតម្តងៗ ដើរលេងសព្វកន្លែងនៅ? បើនៅ មើលកន្លែងខាងក្រោម ច្បាស់មិនខកចិត្ត

//s5.kh1.co/cc/cce4a79eca2f949805bd4d43fe0daac382452b47.jpg
តារា & កម្សាន្ដ

 ១៤-ឧសភា-២០២៣ ១១ព្រឹក · មួយឆ្នាំមុន

ខេត្តកំពត ជាខេត្តមួយតូចពិតមែន តែបើនិយាយដល់កន្លែងកម្សាន្តវិញ គឺថាមានច្រើនហូរហែរតែម្ដង មិនឲ្យចាញ់ខេត្តដទៃឡើយ ពិសេសកន្លែងនីមួយៗ សុទ្ធសឹងតែមានបរិយាកាស ទេសភាពស្អាតគាប់ភ្នែកតែម្ដង។

កម្សាន្ត៖ ខេត្ត កំពត គឺជាខេត្តមួយនៃប្រទេសកម្ពុជារបស់យើង ដែលជាខេត្តមានព្រំប្រទល់ជាប់នឹងមាត់សមុទ្រ ពិសេសក៏មានចម្ងាយមិនឆ្ងាយពីរាជធានីភ្នំពេញប៉ុន្មានដែរ ដែលអាចឲ្យយើងងាយស្រួលក្នុងការធ្វើដំណើរទៅមកបានយ៉ាងងាយស្រួល មិនថារដូវណាមួយឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរ ខេត្តដ៏ស្រស់ស្អាតមួយនេះ ក៏បានរំលេចខ្លួនយ៉ាងរន្ទឺផងដែរ ជាមួយន្លែងកម្សាន្តជាច្រើនមិនចេះខ្វះ ដែលកន្លែងមួយចំនួន ជាមរតកមកពីធម្មជាតិដ៏អស្ចារ្យ រីឯខ្លះទៀតគេទើបតែបង្កើត កែច្នៃឡើងដោយប្រជាជនដែលរស់នៅទីនោះ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិផងដែរ។

ថ្ងៃនេះផ្ទាល់ ជាការងាយស្រួលដល់អ្នកទេសចរណ៍ ដែលចង់ទៅលេងខេត្តមួយនេះ តែមិនដឹងថាត្រូវទៅកន្លែងណាមុន ទើបសប្បាយ តោះយើងនឹងទៅស្គាល់កន្លែងលេងសប្បាយៗមួយចំនួន ស្ថិតក្នុងខេត្តនេះ  ទាំងអស់គ្នា៖

១.តំបន់សហគមន៍ត្រពាំងសង្កែ

ជាតំបន់ដែលមានដើមកោងកាង ដុះច្រូងច្រាងពេញផ្ទៃទឹក ដែលបង្កើតបានជាបរិយាកាសដ៏ល្អបរិសុទ្ធ សម្រាប់អ្នកទេសចរពេលបានទៅដល់ទីនោះ។ មិនត្រឹមតែប៉ុណ្ណោះ នៅពេលដែលយើងបានទៅទស្សនាកម្សាន្តនៅទីនោះ ក៏ជាការចូលរួមចំណែក ក្នុងការលើកស្ទួយដល់ ជីវភាពប្រជាជនដែលរស់នៅក្នុងសហគមន៍នោះផងដែរ ពិសេសយើងអាចថតរូបលេងបានស្អាតតែម្ដង។ រូបភាពពី៖ សហគមន៍ត្រពាំងសង្កែ

តំបន់សហគមន៍ត្រពាំងសង្កែ
តំបន់សហគមន៍ត្រពាំងសង្កែ
តំបន់សហគមន៍ត្រពាំងសង្កែ
តំបន់សហគមន៍ត្រពាំងសង្កែ
តំបន់សហគមន៍ត្រពាំងសង្កែ
តំបន់សហគមន៍ត្រពាំងសង្កែ

២.ភ្នំកំពង់ត្រាច

ជាទីកន្លែងដែលពេញនិយមបំផុត សម្រាប់ភ្ញៀវទេសចរណ៍ដែលបានទៅដល់ខេត្តកំពត គឺច្បាស់ជាមិនភ្លេចទេ សម្រាប់ទីដ៏គួរឲ្យចាប់អាម្មណ៍មួយនេះ ព្រោះថា ទីនេះជាភ្នំមួយដែលមាន ទេសភាពស្រស់ស្អាតខ្លាំង ជាមួយខ្សែរថភ្លើងយ៉ាងវែងអន្លាយ ដែលរត់កាត់នៅទីនោះ ពិសេសក៏មានកន្លែងសម្រាប់ជាទីសក្ការៈបូជាផងដែរ។ រូបភាពពី៖ RS Gallery

ភ្នំកំពង់ត្រាច
ភ្នំកំពង់ត្រាច
ភ្នំកំពង់ត្រាច
ភ្នំកំពង់ត្រាច

៣.រមណីយដ្ឋានទំនប់ម្លិច

ទំនប់ម្លិចនេះ ជាទីកន្លែងដែលពោរពេញទៅដោយទឹកខួបប្រាំង ខួបវស្សា ដែលភ្ញៀវទេសចរណ៍អាចទៅលំហែស្រូបយកខ្យល់អាកាសបរិសុទ្ធបាន ដែលមានទីតាំងស្ថិតក្នុងស្រុក ជុំគីរី ខេត្តកំពតផ្ទាល់តែម្ដង។ រូបភាពពី៖ Thaviden Asura

រម្មណីដ្ឋានទំនប់ម្លិច
រម្មណីដ្ឋានទំនប់ម្លិច
រម្មណីដ្ឋានទំនប់ម្លិច
រម្មណីដ្ឋានទំនប់ម្លិច
រម្មណីដ្ឋានទំនប់ម្លិច
រម្មណីដ្ឋានទំនប់ម្លិច

៤.ដូងទេរ

ទីនេះ មានចម្ងាយមិនឆ្ងាយពីទីក្រុងកំពតប៉ុន្មានដែរ ហើយវាជាកន្លែង ដែលទាក់ទាញភ្ញៀវទេសចរណ៍ឲ្យទៅកម្សាន្តច្រើន មិនណយដែរ ព្រោះតែ ទីនេះមានបរិយាកាស ស្ងប់ស្ងាត់ល្អ ពិសេសអាចមុជទឹកហែលលេង និងអាចជិះទូកគយគន់ តាមឧទ្យានដងព្រែកបានយ៉ាងរីករាយផងដែរ។ រូបភាពពី៖  ដូងទេរ កំពត - Doung Te Kampot

ដូងទេរ
ដូងទេរ
ដូងទេរ
ដូងទេរ

៥.ឧទ្យានជាតិភ្នំបូកគោ

ភ្នំបូកគោ ជាគោលដៅដ៏ចាំបាច់បំផុត ដែលភ្ញៀវភាគច្រើនតែងនឹកឃើញដល់មុនគេ ព្រោះតែនៅលើកំពូលភ្នំនេះ មានកន្លែងលេងច្រើន ពិសេសបរិយាកាសល្អបរិសុទ្ធ និងពោរពេញទៅដោយពពកព័ទ្ធជុំវិញផងដែរ។ 

ឧទ្យានជាតិភ្នំបូកគោ
ឧទ្យានជាតិភ្នំបូកគោ
ឧទ្យានជាតិភ្នំបូកគោ
ឧទ្យានជាតិភ្នំបូកគោ
ឧទ្យានជាតិភ្នំបូកគោ
ឧទ្យានជាតិភ្នំបូកគោ

៦.ឆ្នេរណាតាយ៉ា

ទីនេះ ជាតំបន់មាត់សមុទ្រ ដែលមានបរិយាសល្អមែនទែន ល្អបំផុតសម្រាប់អ្នកដែលតានតឹងច្រើន អាចទៅរំសាយអារម្មណ៍នៅទីនោះបាន ដោយស្រូបយកខ្យល់អាកាសជាមួយវេយោសមុទ្របានយ៉ាងស្ងប់ស្ងាត់ ពិសេសមានកន្លែងថតរូបស្អាតៗផ្ទាល់តែម្ដង។ រូបភាពពី៖ Civilai Cute

ឆ្នេរណាតាយ៉ា
ឆ្នេរណាតាយ៉ា
ឆ្នេរណាតាយ៉ា
ឆ្នេរណាតាយ៉ា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T