ដំណឹងក្ដុកក្ដួល តារាសម្តែងស្រី Naya Rivera ត្រូវបានសង្ស័យថាស្លាប់បាត់ហើយ

//s5.kh1.co/06/06bbd5d670a2fe8e9dbdb667c9b4b7624f473b92.jpg
តារា & កម្សាន្ដ

 ០៩-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

តារាស្រី Glee នាង Naya Rivera អាយុ ៣៣ ឆ្នាំបានបាត់ខ្លួននិងសន្មតថាបានស្លាប់បន្ទាប់ពីកូនប្រុសអាយុ ៤ ឆ្នាំរបស់នាងត្រូវបានគេរកឃើញនៅលើទូកតែម្នាក់ឯង

បរទេស៖ តារាសម្តែងស្រី Naya Rivera ត្រូវបានគេសន្មតថា បានស្លាប់បាត់ហើយ បន្ទាប់ពីកូនប្រុសអាយុ ៤ ឆ្នាំរបស់នាងត្រូវបានគេរកឃើញ នៅលើទូកតែម្នាក់ឯង នៅពេលនាងទៅលំហែកាយ តែពីរនាក់ ជាមួយកូនប្រុសនាង នៅបឹង Piru ក្នុងរដ្ឋ California កាលពីរសៀល ថ្ងៃពុធ កន្លងទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ប៉ូលិសបានរកឃើញអាវកាក់របស់នាង នៅលើទូកហើយជឿថា នាងបានធ្លាក់ទៅក្នុងបឹងហែលទឹក ដោយទទួលស្គាល់ថា នេះអាចជាករណីលង់ទឹក ហើយត្រូវបានគេបានរាយការណ៍ថា ឡានរបស់នាងត្រូវបានគេរកឃើញនៅក្បែរនោះ ថែមទៀតផង។

លើសពីនេះ យោងតាមលោក Eric Buschow អ្នកនាំពាក្យការិយាល័យប៉ូលិសប្រចាំតំបន់ បាននិយាយថាពួកគេបានចាប់ផ្តើមស្វែងរកជនរងគ្រោះ ដែលលង់ទឹកនៅឯអាងស្តុកទឹកនៅម៉ោងប្រហែល ១ រសៀល ដោយបានជឿជាក់ថា Rivera ត្រូវបានគេសន្មតថា បានលង់ទឹកស្លាប់ហើយ ការស្វែងរកត្រូវបានធ្វើឡើងនៅកន្លែងកើតហេតុ ដើម្បីរកសាកសពរបស់នាង។

អ្វីដែលពិសេស ក្រុមមុជទឹកក៏បានខិតខំស្វែងរក និងជួយសង្គ្រោះ ដោយបានប្រើឧទ្ធម្ភាគចក្រមួយគ្រឿង និង Drone បើកត្រូវបានបញ្ជូនទៅកន្លែងកើតហេតុភ្លាមៗ ដើម្បីជួយក្នុងការរុករក ដោយគិតត្រឹមម៉ោង ៨ យប់សាកសពមិនទាន់ត្រូវបានគេរកឃើញនៅឡើយទេ។

គួរបញ្ជាក់ថា Rivera ក៏ទើបតែបានចែកចាយរូបភាពលើ បណ្តាញសង្គមរបស់នាង កាលពីថ្ងៃទី ៧ ខែកក្កដាកន្លងទៅ ដោយបានចែករំលែករូបថតដ៏រំជួលចិត្ត របស់នាងជាមួយកូនប្រុស គឺលោក Josey Hollis ផងដែរ

Naya Rivera
Naya Rivera
Naya Rivera
Naya Rivera
Naya Rivera និងកូនប្រុស
Naya Rivera និងកូនប្រុស
Naya Rivera និងកូនប្រុស
Naya Rivera និងកូនប្រុស
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T