មិននឹកស្មានសោះថា គម្ពីរបុរាណរបស់ចិនទាំងនេះ លក់បានថ្លៃដល់ថ្នាក់នេះសោះ រហូតលើសការគិតមួយពាន់ដង

//s5.kh1.co/0b/0bbe665fed6c424774704b3ea76e129d92f2ce36.jpg
សង្គម

 ០៩-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

សៀវភៅទាំងពីរនេះមានទំហំ៥០.៨សង់ទីម៉ែត្រគុណនឹង៣០.៤៨សង់ទីម៉ែត្រ ត្រូវបានសរសេរជាទឹកខ្មៅនិងក្រហម នៅលើក្រដាស។

បារាំង៖ គម្ពីរបុរាណរបស់ចិនចំនួនពីរក្បាលត្រូវបានលក់ក្នុងតម្លៃ៩លានដុល្លារ នៅឯកន្លែងដាក់ដេញថ្លៃ កាលពីថ្ងៃអង្គារ គឺច្រើនជាងមួយពាន់ដងនៃតម្លៃ ដែលបានប៉ាន់ស្មាន។ គម្ពីរដែលត្រូវបានគេហៅថា Yongle Dadian គឺត្រូវបានគេតែងឡើងដំបូង ដោយអធិរាជ Yongle ដែលជាអ្នកសោយរាជ្យទីបីនៃរាជវង្សមិង ដែលបានគ្រប់គ្រងពីឆ្នាំ១៤០២ដល់១៤២៤។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសេចក្ដីប្រកាសព័ត៌មានពីក្រុមហ៊ុន Beaussant Lefèvre ដែលជាក្រុមហ៊ុនដេញថ្លៃ មានមូលដ្ឋាននៅទីក្រុងប៉ារីសបានឲ្យដឹងថា អ្នកប្រាជ្ញជាង២,០០០នាក់បានបង្កើតគម្ពីរនេះឡើង ចន្លោះឆ្នាំ១៤០៤និង១៤០៨។ Yongle Dadian គឺជាគម្ពីរធំជាងគេនៅលើពិភពលោក ហើយដើមឡើយមាន២២,៨៧៧ជំពូក។

គម្ពីរបុរាណចិនដែលលក់បាន រហូតដល់៩លានដុល្លារ
គម្ពីរបុរាណចិនដែលលក់បាន រហូតដល់៩លានដុល្លារ

នៅឆ្នាំ១៥៦២ អធិរាជ Jiajing ដែលជាអ្នកកាន់អំណាចមិងទី១១ បានបញ្ជាឲ្យចម្លងគម្ពីរនេះចំនួនពីរច្បាប់ ប៉ុន្តែឯកសារដើមត្រូវបានបាត់បង់ដោយសារសង្គ្រាម ចោរកម្ម និងអគ្គិភ័យជាច្រើន ដែលបានកើតឡើងក្រោមរាជវង្សមិង (១៣៦៨-១៦៤៤) នេះបើតាមសម្ដីរបស់កន្លែងដាក់ដេញថ្លៃ។

គម្ពីរចំនួនពីរដែលត្រូវបានគេលក់នៅថ្ងៃអង្គារគឺជាច្បាប់ចម្លង។ សៀវភៅទាំងពីរនេះមានទំហំ៥០.៨សង់ទីម៉ែត្រគុណនឹង៣០.៤៨សង់ទីម៉ែត្រ ត្រូវបានសរសេរជាទឹកខ្មៅនិងក្រហម នៅលើក្រដាស។ បច្ចេកទេសបោះពុម្ពរបស់វាត្រូវបានបង្កើតឡើងដោយ ការសរសេរដោយដៃ។ សូមបញ្ជាក់ផងដែរថា គម្ពីរមួយច្បាប់និយាយអំពីបឹងនានានៃប្រទេសចិន និងមួយច្បាប់ទៀតប្រាប់អ្នកអានអំពីបុណ្យសព៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T