សភាសហរដ្ឋអាមេរិកផ្ទុះការរិះគន់យ៉ាងខ្លាំង ចំពោះការសម្រេចរបស់លោក Trump ចាកចេញពីអង្គការសុខភាពពិភពលោក

//s5.kh1.co/72/721e108ade5b6cd3e7cc4f5f1ef9ee6781b419ea.jpg
សង្គម

 ០៩-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

សមាជិកសភាសហរដ្ឋអាមេរិកមានការខឹងសម្បារចំពោះការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ក្នុងការចែកផ្លូវពីអង្គការសុខភាពពិភពលោក (WHO) ជាផ្លូវការយ

សហរដ្ឋអាមេរិក៖ ការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ក្នុងការចែកផ្លូវពីអង្គការសុខភាពពិភពលោក (WHO) ជាផ្លូវការបានធ្វើឱ្យមានការខឹងសម្បារ ក្នុងចំណោមសមាជិកសភាសហរដ្ឋអាមេរិកដែលបានបង្កើនការព្រួយបារម្ភអំពីការប្រយុទ្ធប្រឆាំងជាសកលនឹងជំងឺរាត COVID-១៩ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Robert Menendez សមាជិកព្រឹទ្ធសភាប្រជាធិបតេយ្យខាងគណៈកម្មាធិការ ទំនាក់ទំនងបរទេសបានមានប្រសាសន៍កាលពីថ្ងៃពុធនៅលើបណ្ដាញសង្គម Twitter ថា “ការឆ្លើយតបរបស់ Trump ចំពោះភាពវឹកវរនៃជំងឺ COVID និងភាពមិនយុត្តិធម៌នេះនឹងមិនបានការពារជីវិតឬផលប្រយោជន៍ពលរដ្ឋអាមេរិកឡើយ។”


លោក Robert Menendez សមាជិកព្រឹទ្ធសភាប្រជាធិបតេយ្យខាងគណៈកម្មាធិការទំនាក់ទំនងបរទេស
លោក Robert Menendez សមាជិកព្រឹទ្ធសភាប្រជាធិបតេយ្យខាងគណៈកម្មាធិការទំនាក់ទំនងបរទេស

តាមរយៈការដកខ្លួនចេញពីអង្គការសុខភាពពិភពលោកនេះ លោក Trump ក៏បានបោះបង់ចោលការដឹកនាំសកលលោករបស់សហរដ្ឋអាមេរិកន្ថែមទៀតផងដែរ ខណៈសមាជិកសភាអាមេរិក ម្នាក់ទៀតគឺលោក Ami Bera ដែលតំណាងឱ្យមណ្ឌលសភាទី ៧ នៃរដ្ឋកាលីហ្វ័រញ៉ា ក្នុងសភាតំណាងរាស្រ្តសហរដ្ឋអាមេរិកបានបង្ហាញអារម្មណ៍សោកស្ដាយនៅលើបណ្តាញសង្គម Twitter ។

លោក Ami Bera សភាតំណាងរាស្រ្តសហរដ្ឋអាមេរិកនៃរដ្ឋកាលីហ្វ័រញ៉ា 
លោក Ami Bera សភាតំណាងរាស្រ្តសហរដ្ឋអាមេរិកនៃរដ្ឋកាលីហ្វ័រញ៉ា 

លោក Bera បាននិយាយកាលពីថ្ងៃពុធថា“ វិធីសាស្រ្តដែលធ្វើតែម្នាក់ឯងរបស់លោក Trump បានធ្វើឱ្យសុខុមាលភាព និងសន្តិសុខរបស់អាមេរិកប្រឈមនឹងហានិភ័យ”។ លោក​ Bera ដែលជាវេជ្ជបណ្ឌិតមួយរូបផងដែរនោះក៏បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា សហរដ្ឋអាមេរិក និងអង្គការសុខភាពពិភពលោកបានធ្វើការ "រួមគ្នា" ដើម្បីលុបបំបាត់ជំងឺអុតតូចៗ និងស្ទើរតែកម្ចាត់ជំងឺស្វិតដៃជើងទាំងស្រុង។

រូបតំណាង
រូបតំណាង

គាត់​បាន​បន្ថែម​ថា " ប្រសិនបើអង្គការសុខភាពពិភពលោកត្រូវស្តីបន្ទោស៖ ហេតុអ្វីបានជា សហរដ្ឋអាមេរិកត្រូវបានទុកចោល ខណៈពេលដែលប្រទេសជាច្រើនដូចជា៖ កូរ៉េខាងត្បូង ណូវែលហ្សេឡង់ វៀតណាម និងអាល្លឺម៉ង់វិលត្រឡប់មករកភាពប្រក្រតីវិញ?"

រូបតំណាង
រូបតំណាង

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

//s9.kh1.co/40/40c51ea52f63f35126eaf149204695616c1bd9d4.jpg

ម៉ាកយីហោ “ផ្ទះបាយភូមិខ្មែរ” បង្កើតឡើងដោយកូនខ្មែរ ដែលមានបេះដូងនិងការតាំងចិត្តយ៉ាងខ្លាំង ក្នុងចូលរួមអភិរក្ស និងអភិវឌ្ឍន៍ម្ហូបខ្មែរ កេរតំណែលជាតិ

 ២៩-មីនា-២០២៤ 
 ៣ល្ងាច · ១៨ នាទីមុន
//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៥ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T