Roma ត្រៀមដាក់សំណើថ្មីទៅ Man Utd ដើម្បីចងជើងកីឡាកររូបនេះ

//s5.kh1.co/be/be774545896b1429f669a4ce94dc1ecdc3328894.jpg
កីទ្បា

 ០៩-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Roma ត្រៀមដាក់សំណើថ្មីទៅ Man Utd ដើម្បីចងជើងកីឡាករ Chris Smalling

បរទេស៖ ក្លិប Roma ត្រូវបានគេរាយការណ៍មកថាកំពុងតែដាក់សំណើថ្មីឲ្យទៅក្លិប Manchester United ដើម្បីចងជើងកីឡាករ Chris Smalling ឲ្យនៅលេងជាមួយក្លិបបន្តទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Chris Smalling
  កីឡាករ Chris Smalling

កីឡាករ Chris Smalling  ត្រូវបានក្លិប Roma ខ្ចីជើងពី Man Utd មករួមក្រុមនៅដើមរដូវកាលនេះ ហើយដោយសារតែមានទម្រង់លេងល្អ ក្លិបអ៊ីតាលីមួយនេះកំពុងពិចារណាថានឹងបន្តកុងត្រាខ្ចីជើងឬក៏ទិញផ្តាច់តែម្តង។

  កីឡាករ Chris Smalling
  កីឡាករ Chris Smalling

ក្នុងនោះដែរក្លិប Man Utd បានដាក់តម្លៃខ្លួន Smalling រហូតដល់ទៅ២០លានផោន (ឬប្រមាណ២៣លានដុល្លារ) ឯណោះបើសិនជា Roma ចង់ទិញផ្តាច់។ ប៉ុន្តែ Roma ហាក់ដូចជាមិនចង់ចំណាយដល់ទៅ ២០លានផោននោះទេ ដោយបានត្រៀមដាក់សំណើថ្មី ដើម្បីចរចាជាមួយ Man Utd ក្នុងចំនួនទឺកប្រាក់ ១៧លានផោន (ឬប្រមាណ១៩លានដុល្លារ) ដើម្បីយករូបគេមករួមក្រុមជាអចិន្ត្រៃយ៍។

  កីឡាករ Chris Smalling និងមិត្តរួមក្រុម
  កីឡាករ Chris Smalling និងមិត្តរួមក្រុម

ដោយឡែក ក្រៅពី Roma ក៏នៅមានក្លិបធំៗមួយចំនួនទៀតចង់បាន Smalling ទៅរួមក្រុមផងដែរ ក្នុងនោះរួមមាន Arsenal និង Spurs ជាដើម។ ដូចនេះ Roma ត្រូវតែហ៊ានចាយលុយឲ្យច្រើនជាងនេះប្រសិនបើមិនចង់បាត់បង់ខ្សែការពារឆ្នើមរូបនេះ៕

  កីឡាករ Chris Smalling
  កីឡាករ Chris Smalling

ប្រភព90min

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T