“Harlem Shake” គឺជាចង្វាក់រាំ ដែលកំពុងទទួលបាន ប្រជាប្រិយភាពយ៉ាងខ្លាំង នៅគ្រប់ទីកន្លែងលើពិភពលោក ដោយមានមនុស្សជាច្រើន ថតសកម្មភាពនៃការរាំចង្វាក់ Harlem Shake នេះ រួចយកទៅបង្ហោះលើវេបសាយ Youtube ឬ បណ្តាញទំនាក់សង្គម ផ្សេងៗជាច្រើនទៀត។

ដូចគ្នានេះដែរ ខ្សែវីដេអូមួយ បានបង្ហាញពីបុរសមួយក្រុម បានសម្តែងក្បាច់រាំ Harlem Shake នៅក្បែរភ្លើង រំពេចនោះស្រាប់តែមានបុរសម្នាក់ ភ្លាត់ជើងធា្លក់ចូលទៅក្នុងភ្លើងតែម្តង។ ទោះបីជាយ៉ាងនេះក៏ដោយ វាគឺជាហេតុផលមួយដ៏ល្អ សម្រាប់ប្រាប់អ្នកដទៃទៀត កុំឲ្យរាំចង្វាក់ Harlem Shake នៅក្បែរភ្លើង។

យ៉ាងណាមិញ វាជាសំណាងល្អរបស់បុរសនោះ ដោយសារតែគាត់ បានងើបចេញពីភ្លើងទាន់ពេលវេលា មិនបង្កឲ្យមានរបួសធ្ងន់ធ្ងរនោះទេ។ ចំនែកឯអ្នកនិយមលេងអ៊ីនធឺណិត ដែលបានឃើញវីដេអូនេះហើយ បានដាក់ឈ្មោះឲ្យថា “Harlem Bake”៕

សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]