យាយក្រវីសក់ សម្រេចលាឈប់ពីសិល្បៈ ព្រោះហេតុផលនឹកស្មានមិនដល់

//s5.kh1.co/d6/d6362fbf33b1512d981f70a413960a44f04ef426.jpg
តារា & កម្សាន្ដ

 ០៩-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ហ្វេនៗជាច្រើន ភ្ញាក់ផ្អើលមិនស្ទើរទេ បន្ទាប់ពីបានដឹងថា តារាសម្តែង Sitang BuaThong បានសម្រេចចិត្តលាឈប់ពីវិស័យសិល្បៈភ្លាម ដោយចង់សម្រាលព្យាបាលខ្លួន និងចង់ប្រើជីវិតចុងក្រោយឲ្យបានល្អតែប៉ុណ្ណោះ

ថៃ៖ មកទល់បច្ចុប្បន្ននេះ តារាសម្តែង Sitang BuaThong ហៅ យាយក្រវីសក់ កាន់តែមានភាពល្បីល្បាញ ទាំងបង្ហាញខ្លួននៅលើបណ្ដាញសង្គម ព្រមទាំងការងារសិល្បៈជាច្រើន ដូចជាការសម្ដែងខ្សែភាពយន្ត និងការថតផ្សាយពាណិជ្ជកម្មជាច្រើនទៀត ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ កាលពីថ្មីៗនេះ ស្រាប់តែមានភាពភ្ញាក់ផ្អើលជាខ្លាំង ខណៈពេលដែល Sitang BuaThong បានប្រកាសតាមរយៈកម្មវិធីទូរទស្សន៍មួយ ដោយបានបញ្ជាក់ថា ខ្លួនកំពុងរៀបចំចាកចេញ ក៏ដូចជាលាឈប់ពី ឧស្សាហកម្មកម្សាន្ត ដែលថែមទាំងបាននិយាយទៀតថា ឥឡូវនេះ ខ្លួនក៏ប្រញាប់បញ្ចប់ការងារជាង ៥០ ឲ្យឆាប់ចប់ ដែលទទួលបាន ក្នុងរយៈពេលជាងមួយខែមកនេះ ហើយបន្ទាប់ពីនោះ តារារូបនេះ នឹងទៅផ្ទះរបស់ខ្លួននៅឯតាមខេត្ត ផងដែរ៕  

មិនត្រឹមតែប៉ុណ្ណោះ Sitang BuaThong ក៏បានបង្ហើបពី មូលហេតុដែលខ្លួនសម្រេចចិត្តនឹង លាឈប់ពីវិស័យសិល្បៈបែបនេះ ព្រោះ នាងនឹងទៅព្យាបាលជំងឺ  បន្ទាប់ពីបានដឹងថាខ្លួនមានជំងឺបេះដូង ដោយសារតែសព្វថ្ងៃនេះ នាងខិតខំធ្វើការខ្លាំងណាស់ ដោយមិនបានឈប់សម្រាក ហើយពឹងផ្អែកតែលើថ្នាំ ដើម្បីព្យាបាលជំងឺ ហើយឥឡូវនេះ ខណៈពេលដែលមានអាយុ ៦០ ឆ្នាំទៅហើយ គាត់គ្រាន់តែចង់ប្រើពេលវេលាចុងក្រោយឲ្យបានល្អ ដើម្បីសម្រាកលំហែកាយជួបជុំគ្រួសារតែប៉ុណ្ណោះ ៕  

សូមទស្សនារូបភាពខាងក្រោម៖

Sitang BuaThong
Sitang BuaThong
Sitang BuaThong
Sitang BuaThong
Sitang BuaThong
Sitang BuaThong
Sitang BuaThong
Sitang BuaThong
Sitang BuaThong
Sitang BuaThong
Sitang BuaThong
Sitang BuaThong
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T