ជាតារាល្បីមែន! តែ នីឡា ចង់រៀបការតូចតាច ជុំតែគ្រួសារ មិនខ្វល់អ្នកណាសើច

//s5.kh1.co/3c/3c83621bd2aa8dd69ce2031416229ff963786537.jpg
តារា & កម្សាន្ដ

 ០៩-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ជាការពិតណាស់ មុននេះ កញ្ញា វ៉ាន់ នីឡា បានបង្ហោះសារខ្លីធ្វើឲ្យអ្នកលេងបណ្ដាញសង្គម និងហ្វេនៗជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំង លើសារខ្លីមួយនិយាយពីរឿងរៀបការខ្លួន។

ភ្នំពេញ៖ តារាកំប្លែងវ័យក្មេង កញ្ញា វ៉ាន់ នីឡា ជាតារាស្រីដែលមានទេពកោសល្យផ្នែកលេងកំប្លែង អាចធ្វើឲ្យទស្សនិកជនជាច្រើន មានភាពសប្បាយរីការាយជាមួយកាយវិការ និងពាក្យសម្ដីរបស់នាងជានិច្ច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បច្ចុប្បន្ន តារាកំប្លែកស្រីរូបនេះ ក៏មានម្ចាស់ចិត្តរួចហើយដែល ដោយនាងជាមួយគូដណ្ដឹងក៏កំពុងឈានដល់ចាប់ដៃគ្នាចូលរោងការផងដែរ។ តែដោយសារ មានជំងឺវីរុសកូវីដ-១៩ រាតត្បាតក្នុងប្រទេសកម្ពុជា ទើបធ្វើឲ្យនាងនឹងគូដណ្ដឹងលើកថ្ងៃរៀបការវិញ។ ជាពិសេស មួយរយៈចុងក្រោយនេះ កញ្ញា វ៉ាន់ នីឡា​ តែងតែបង្ហោះរូបភាពជាមួយគូស្នេហ៍យ៉ាងស្អិតរមួត បង្ហាញភាពផ្អែមល្ហែមជាមួយគ្នាជានិច្ច។ មិនតែប៉ុណ្ណោះ  នាងក៏បាននិយាយសរសើររឿងល្អៗពីគូដណ្ដឹងរបស់នាងសឹងតែមិនដាច់ពីមាត់។

ជាក់ស្ដែង ស្រាប់តែថ្មីៗនេះ នាងបានបង្ហោះសារខ្លីមួយនិយាយពីរឿងរៀបការសារជាថ្មីថា៖​

រៀបចំមង្គលការខ្នាតតូចមនុស្សពីរគ្រួសារ ចុះអ៊ីតាស៊ីវិល សល់លុយរកស៊ី អ្នកណាសើចកុំខ្វល់ សំខាន់យើងមានសុភមង្គលសល់លុយ។

សារ វ៉ាន់ នីឡា

គួរបញ្ជាក់ផងដែរថា នេះគ្រាន់តែជាសារខ្លីមួយរបស់ កញ្ញា វ៉ាន់ នីឡា​ ប៉ុណ្ណោះ តែនាងនៅមិនទាន់កំណត់ថ្ងៃរៀបការឲ្យបានជាក់លាក់នោះទេ។ ក្រោយហ្វេនៗបានឃើញសារមួយនោះហើយ បានជូនពរនាង និងអនាគតស្វាមីទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖ 

  កញ្ញា វ៉ាន់ នីឡា​ 
  កញ្ញា វ៉ាន់ នីឡា​ 
  កញ្ញា វ៉ាន់ នីឡា​ 
  កញ្ញា វ៉ាន់ នីឡា​ 
  កញ្ញា វ៉ាន់ នីឡា​ និងគូដណ្ដឹង
  កញ្ញា វ៉ាន់ នីឡា​ និងគូដណ្ដឹង
  កញ្ញា វ៉ាន់ នីឡា​ និងគូដណ្ដឹង
  កញ្ញា វ៉ាន់ នីឡា​ និងគូដណ្ដឹង
សារ វ៉ាន់ នីឡា
សារ វ៉ាន់ នីឡា
វ៉ាន់ នីឡា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T