អីយ៉ាស់! អ្នកណាទៅនឹងដណ្តើមបានប្រាក់លានពីសង្វៀន Mas Fight នៅសប្តាហ៍នេះ

//s5.kh1.co/83/83068413db423db83c2b70d6550224088b95883c.jpg
កីទ្បា

 ០៩-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

មិនធម្មតានៅសង្វៀន Mas Fight ក្នុងសប្តាហ៍នេះ សុទ្ធតែអ្នកខ្លាំង

ភ្នំពេញ៖ កីឡាករប្រភេទគីឡូ៥៧ បួនរូបនឹងត្រូវប្រកួតគ្នាដណ្តើមរង្វាន់ប្រាក់លាន ពីកម្មវីធី MAS Fight Cambodia នៅថ្ងៃអាទិត្យ ទី១២ ចុងសប្តាហ៍នេះ។ កីឡាករ អេ ណារ័ត្ន, ម៉ន សាម៉េត, ប៊ុន សុធា និង សៅ ប៊ុនធឿន ទាំង៤រូបនេះនឹងត្រូវប៉ះគ្នា តែមិនទាន់ដឹងថាអ្នកណាប៉ះអ្នកណានោះទេ ដោយត្រូវរង់ចាំ ការចាប់ឆ្នោតជាមុនសិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករដែលត្រូវប្រកួតដណ្តើមប្រាក់លាន
កីឡាករដែលត្រូវប្រកួតដណ្តើមប្រាក់លាន

រង្វាន់ជ័យលាភី គឺសម្រាប់តែមួយនាក់ប៉ុណ្ណោះដែលទទួលបាន។ អ្នកទាំង៤ត្រូវ ប្រកួតជម្រុះជុំទីមួយ ដែលមានចៅក្រមដាក់ពិន្ទុ តែក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រគឺគ្មានចៅក្រមទេ មានតែអាជ្ញាកណ្តាលជាអ្នកសម្រេចឈ្នះចាញ់ដោយសន្លប់។ កីឡាករទាំង៤រូបខាងលើ សុទ្ធតែជាកីឡាករខ្លាំងៗ តើអ្នកណាទៅនឹងជាម្ចាស់ប្រាក់លាន កុំភ្លេចចុងសប្តាហ៍នេះ ប្រាកដជាដឹង៕

ប្រភពTown Sports

Kongmona Mithora
គង់ម៉ូណា មិថុរ៉ា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T