ក្រុមហ៊ុន Samsung ដែលជាក្រុមហ៊ុនអេឡិចត្រូនិក ឈានមុខគេមួយនៅលើពិភពលោកបាន សម្ពោធហាងលក់គ្រឿងអេឡិចត្រូនិកទំនើប Samsung SKS ដំបូងបង្អស់នៅខេត្តបាត់ដំបង ដែលមានអាសយដ្ឋានអគារ 23-25 ផ្លូវលេខ 3 សង្កាត់ស្វាយប៉ោ ខេត្តបាត់ដំបង នៅជិត ផ្សារទំនើបកាលពីថ្ងៃទី 22 ខែមេសា ដោយមានការចូលរួមពីភ្ញៀវកិត្តិយស ដៃគូពាណិជ្ជកម្ម មកពីខេត្តបាត់ដំបង សៀមរាប បន្ទាយមានជ័យ ប៉ោយប៉ែត និងអ្នកតំណាងផ្នែកព័ត៌មាន ប្រមាណ 30 នាក់ ផងដែរ។

អតិថិជនអាចទទួលបាននូវការបញ្ចុះតម្លៃពិសេស 15 ភាគរយ ជាមួយនឹងជូនកាដូរបន្ថែម ដូចជា ខ្នើយ តុក្កតា អាវយឺត... ចាប់ពីថ្ងៃនេះរហូតដល់បំណាច់ខែឧសភា 2013 ចំពោះ រាល់ការទិញទូទឹកកក Samsung ស៊េរីថ្មី ទូរទស្សន៍ស៊េរី 2013 ថ្មី បច្ចេកវិជ្ជាទំនើប ម៉ាស៊ីន បោកគក់ ម៉ាស៊ីនត្រជាក់ដែលមានគ្រប់យ៉ាង សម្រាប់ម្ចាស់គេហដ្ឋានត្រូវការ។  លោក Gwihan Lee ប្រធាននាយកគ្រប់គ្រងប្រចាំនៅកម្ពុជា និងឡាវ នៃក្រុមហ៊ុន Thai Samsung Electronics Co., Ltd បានមានប្រសាសន៍ថា “ រាល់គ្រប់ផលិតផលគ្រឿងអេឡិចត្រូនិក Samsung ស៊េរីថ្មីនេះ មានលក្ខណៈពិសេសៗជាច្រើន ដែលនឹងធ្វើឲ្យអតិថិជនពេញចិត្តបំផុត សន្សំសំចៃ ថាមពលខ្ពស់ ឬអគ្គិសនីតិច ងាយស្រួលប្រើ ធានារយៈពេល 10 ឆ្នាំ លើប្រព័ន្ធ Digital Inverter Compressor ចំពោះទូទឹកកក ឬម៉ាស៊ីនបោកគក់ ដែលធ្វើឲ្យអតិថិជន ទាំងអស់នឹងមានភាពរីករាយក្នុងចិត្ត“ ។

ម្ចាស់ហាងគ្រឿងអេឡិចត្រូនិកទំនើប Samsung SKS បានមានប្រសាសន៍ថា “ យើងមាន មោទនភាពដែលបានក្លាយជាដៃគូ និងទទួលបានសិទ្ធិចែកចាយនៅតាមខេត្ត ដែលក្រុមហ៊ុនផ្តល់ជូន និងជាផ្នែកមួយនៃក្រុមហ៊ុនអេឡិចត្រូនិកលេខ 1 លើពិភពលោក ហើយម៉ាក Samsung ទទួលបានចំណាត់ថ្នាក់លេខ 9 លើពិភពលោកនាឆ្នាំ 2012 កន្លងទៅនេះ។ ឆ្លៀតក្នុងឱកាសនេះ ហាងយើងខ្ញុំនឹងផ្តល់ជូនតម្លៃពិសេស និងប្រូម៉ូសិនពិសេសដែលមិន ធ្លាប់មាន ដូចជាទិញទូទឹកកកថែមម៉ាស៊ីនអាំងសាច់ ឬទិញម៉ាស៊ីនបោកគក់ថែមម៉ាស៊ីន បូមធូលី“ ។

គួរបញ្ជាក់ផងដែរថា បើយោងតាមតួលេខក្រុមហ៊ុនស្រាវជ្រាវឯករាជ្យបង្ហាញថា ក្នុងឆ្នាំ 2012 ក្រុមហ៊ុនលក់បានទូរទស្សន៍ 13,900,000 គ្រឿង នៅទូទាំងពិភពលោក ពោលគឺចំពោះ រាល់ទូរទស្សន៍ 3 គ្រឿងដែលបានលក់ចេញ ក្នុងនោះមាន 1 គ្រឿងម៉ាក Samsung ។ ជាងនេះទៅទៀត ទូរទស្សន៍ Samsung ទទួលបានចំណាត់ថ្នាក់លេខ 1 លើពិភពលោក 7 ឆ្នាំជាប់គ្នា។

លោក Gwihan Lee បានបន្ថែមថា ទស្សនវិស័យក្រុមហ៊ុនគឺជំរុញពិភពលោកដើម្បីបង្កើត អនាគតថ្មីនៃបច្ចេកវិជ្ជា និងសម្រេចឲ្យបានផែនការលក់ចំនូន 400 លានដុល្លារ និងក្លាយជា ម៉ាកដ៏ល្បីមួយក្នុងចំណោមម៉ាកល្បី 5 លើពិភពលោកត្រឹមឆ្នាំ 2020។







អំពីក្រុមហ៊ុន Samsung Electronics Co., Ltd.

About Samsung Electronics Co., Ltd. 

ក្រុមហ៊ុន Samsung Electronics Co., Ltd. គឺជាក្រុមហ៊ុនឈានមុខគេលើផ្នែកសម្ភារអេឡិច ត្រូនិក និងគ្រឿងបន្លាស់សម្រាប់សម្ភារទាំងអស់នោះ។ តាមរយៈការច្នៃប្រឌិត និងការស្វែងរក ឥតឈប់ឈរ យើងបានផ្លាស់ប្តូរថ្មីចំពោះពិភពបច្ចេកវិជ្ជា ទូរទស្សន៍ Smart TV ទូរស័ព្ទ Smartphone កុំព្យូទ័រ ម៉ាស៊ីនព្រីន កាមេរ៉ា ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ បរិក្ខារពេទ្យ Semiconductors និង ដំណោះស្រាយ LED ។ យើងមានបុគ្គលិកចំនួន 227,000 នាក់ បម្រើការក្នុង 75 ប្រទេស ជាមួយចំណូលពីការលក់ប្រចាំឆ្នាំមានចំនួនលើសពី 143 រយកោដិដុល្លារ។ គោលដៅរបស់ យើង គឺផ្តល់នូវលទ្ធភាពថ្មីៗសម្រាប់ប្រជាជនគ្រប់ទីកន្លែង។ ដើម្បីស្វែងយល់បន្ថែម សួមចូលទៅកាន់ www.samsung.com

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]