ញាក់សាច់! លើកនេះ ទេព បូព្រឹក្ស ទិញពេជ្រម្ដង ចំណាយរហូតដល់…

//s5.kh1.co/ff/ffe95c821baf771135aea9b91ee1ee14b98ef69a.jpg
តារា & កម្សាន្ដ

 ០៩-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ក្រោយជោគជ័យកាន់តែខ្លាំងទាំងផ្នែកសិល្បៈ និងមុខជំនួញរួច ទេព បូព្រឹក្ស កាន់តែមានជីភាពធូរធា ហ៊ឺហារជាងមុន មានរបស់ម៉ាកល្បីៗប្រើប្រាស់ និងមានពេជ្រពាក់មិនខ្វះ។

ភ្នំពេញ៖ តារាចម្រៀង​ កញ្ញា ទេព បូព្រឹក្ស ពេលនេះនាងកាន់តែជោគជ័យលើវិស័យសិល្បៈ និងមានមុខជំនួញផ្ទាល់ខ្លួន ដោយមួយរយៈចុងក្រោយនេះ​ យើងសង្កេតឃើញថា នាងពិតជាមានភាពមមាញឹកជាមួយការងារសិល្បៈយ៉ាងខ្លាំង។ ហើយតារាស្រីរូបនេះ ក៏តែងតែបង្ហាញពីសកម្មភាពប្រចាំថ្ងៃ និងមានដំណើរកម្សាន្តទាំងក្នុង និងក្រៅប្រទេសផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ បើងាកពីជិវិត​ឯកជនរបស់តារាចម្រៀងស្រីរូបនេះ កាន់តែមានជីវិតហ៊ឺហារ ស៊ីវិល័យជាងមុនទៀតផង។ ជាពិសេស នាងតែងតែប្រើប្រាស់សម្ភារៈម៉ាកល្បីៗ និងនិយមទិញគ្រឿងពេជ្រជាញញឹកញាប់ផងដែរ។ ហើយរាល់ពេលដែលតារាចម្រៀងរូបនេះ ទិញគ្រឿងអលង្ការម្ដងៗចំណាយមិនក្រោមខ្ទង់ម៉ឺនដុល្លារឡើយ។

ម្យ៉ាងវិញទៀត យើងអាចនិយាយបានថា កញ្ញា ទេព បូព្រឹក្ស ជាតារាស្រីដែលអាចរកប្រាក់ចំណូលបានច្រើនក្នុងមួយខែៗ ហើយនាងហ៊ានចំណាយលុយច្រើនសម្រាប់សម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួន ដែលជាញើសឈាមខ្លួនខំរកមកដោយលំបាក។ ជាក់ស្ដែង មុននេះបន្តិច កញ្ញា ទេព បូព្រឹក្ស បានបង្ហោះវីដេអូពីសកម្មភាពទៅទិញគ្រឿងពេជ្រសារជាថ្មី ក្រោយចុះកុងត្រាជា ទូតសុឆន្ទៈឲ្យផលិតផលមួយរួចមក។

ដោយក្នុងនោះឃើញថា នាងបានចំណាយទិញគ្រឿងពេជ្រថ្មីនោះរហូតដល់ ៣៣៣៣២ ដុល្លារផងដែរ។បន្ទាប់ពីទីញឈុតគ្រឿងពេជ្រ មានខ្សែ.ក ក្រវិល និងនាឡិកាអស់ខ្ទង់ម៉ឺនដុល្លាររួចមក តារាចម្រៀងរូបនេះ បានបង្ហាញអារម្មណ៍យ៉ាងសប្បាយរីករាយ ជាពិសេស​ មានហ្វេនៗជាច្រើនលាន់មាត់សរសើរពីនាងស្ទើរតែគ្រប់គ្នា៕

សូមទស្សនារូបភាពខាងក្រោម៖​

កញ្ញា ទេព បូព្រឹក្ស 
កញ្ញា ទេព បូព្រឹក្ស 
កញ្ញា ទេព បូព្រឹក្ស 
កញ្ញា ទេព បូព្រឹក្ស 
  កញ្ញា ទេព បូព្រឹក្ស
  កញ្ញា ទេព បូព្រឹក្ស
  កញ្ញា ទេព បូព្រឹក្ស
  កញ្ញា ទេព បូព្រឹក្ស
  កញ្ញា ទេព បូព្រឹក្ស
  កញ្ញា ទេព បូព្រឹក្ស
វិក័យប័ត្រទិញពេជ្រ  កញ្ញា ទេព បូព្រឹក្ស
វិក័យប័ត្រទិញពេជ្រ  កញ្ញា ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T