ជប៉ុនកំពុងសម្លឹង​រកយន្តហោះចម្បាំង​បន្ថែម ដើម្បីទុកការពារកោះមួយ​ចំនួន ពីការឈ្លានពានរបស់ចិន

//s5.kh1.co/9c/9c2c0886e18c0e37921cf73b58fbd76b2bc043dc.jpeg
បច្ចេកវិទ្យា

 ០៩-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ជប៉ុន​ចង់ឱ្យក្រុមហ៊ុនក្នុងស្រុកធ្វើការរចនានិងអភិវឌ្ឍយន្ដហោះចម្បាំងថ្មី ដើម្បីទៅជំនួសវត្តមានយន្តហោះចម្បាំង F-2 ចាស់

តូក្យូ៖ មន្រ្តីការពារជាតិជប៉ុនបាននិយាយថា ប្រទេសជប៉ុននឹងពន្លឿនការពិភាក្សាជាមួយសម្ព័ន្ធមិត្ត​ ក្នុងការអភិវឌ្ឍយន្តហោះចម្បាំងថ្មីមួយ​ប្រភេទ ​ដើម្បីដោះស្រាយបញ្ហាប្រឈម​​​​ជាមួយប្រទេសចិន ដែលទាមទារទឹកដីរបស់ខ្លួននៅលើកោះដាច់ស្រយាលមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
​កោះជម្លោះរវាងចិន និង ជប៉ុន
​កោះជម្លោះរវាងចិន និង ជប៉ុន

យន្តហោះចម្បាំងថ្មីនេះ ​នឹងទៅជំនួសវត្តមានយន្តហោះចម្បាំង F-2 ដែលត្រូវបាន​ផលិតដោយក្រុមហ៊ុន Mitsubishi Heavy Industries និងក្រុមហ៊ុន Lockheed Martin ​ហើយយន្ដហោះ F-2 ចុងក្រោយចំនួន ៩៨គ្រឿង ក៏នឹងត្រូវចូលនិវត្តន៍ប្រហែលនៅឆ្នាំ ២០៣៥ ដែរ។

យន្តហោះចម្បាំង F2 របស់ជប៉ុន ត្រូវបានគេរំពឹងថានឹងត្រូវចូលនិវត្តន៍ឆ្នាំ ២០៣៥
យន្តហោះចម្បាំង F2 របស់ជប៉ុន ត្រូវបានគេរំពឹងថានឹងត្រូវចូលនិវត្តន៍ឆ្នាំ ២០៣៥

ប្រទេសជប៉ុន​ធ្លាប់បានប្តេជ្ញាចិត្តក្នុងការទិញយន្តហោះចម្បាំងប្រភេទ F-35 Lightning ចំនួន ១៤៧គ្រឿង ពីក្រុមហ៊ុនផលិតសព្វាវុធ Lockheed Martin ប៉ុន្តែប្រទេសនេះ ក៏ទទូចឱ្យក្រុមហ៊ុនក្នុងស្រុករបស់ខ្លួន ចាប់ផ្តើមសិក្សាលើការអភិវឌ្ឍយន្តហោះចម្បាំងថ្មី​​​ នៅក្នុងប្រទេស​ផងដែរ។

យន្តហោះចម្បាំង F-35 Lightning
យន្តហោះចម្បាំង F-35 Lightning

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក NHK បានរាយការណ៍ថា មន្រ្តីការពារជាតិជប៉ុន កំពុងជម្រុញឱ្យមានការផលិតយន្តហោះចម្បាំងគំរូមួយ ដែលមានសមត្ថភាពបំបាំងកាយកម្រិតខ្ពស់ និងសមត្ថភាពអស្ចារ្យផ្សេងទៀត ឱ្យបានឆាប់បំផុតមុនឆ្នាំ ២០២៤ ​ហើយសម្រាប់ផលិតកម្មទ្រង់ទ្រាយធំនឹងចាប់ផ្តើមនៅឆ្នាំ ២០៣១។

ជប៉ុនចង់បានយន្ដហោះចម្បាំង​ដែលមានម៉ាស៊ីនភ្លោះ អាចហោះបានឆ្ងាយ ​និង អាចដំណើរការលើដែនទឹកបានងាយ
ជប៉ុនចង់បានយន្ដហោះចម្បាំង​ដែលមានម៉ាស៊ីនភ្លោះ អាចហោះបានឆ្ងាយ ​និង អាចដំណើរការលើដែនទឹកបានងាយ

សូមជម្រាបផងដែរថា បច្ចុប្បន្នបញ្ហាព្រួយបារម្ភរបស់ជប៉ុន គឺការផ្តោតទៅលើលំហអាកាសជុំវិញដែនដីនៅ​​ឆ្ងាយមួយចំនួន ជាពិសេសប្រជុំកោះដាច់ស្រយាល សេនកាគូ (Senkakus) ក្នុងអាណាខេត្តអូគីណាវ៉ា (Okinawa) ដែលប្រទេសចិន ​កំពុងទាមទារយក៕

ប្រជុំកោះ សេនកាគូ
ប្រជុំកោះ សេនកាគូ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T