ពិតទេ Jennie ត្រូវគេចោទប្រកាន់ថា ធ្លាប់ធ្វើបាបមិត្តរួមថ្នាក់ កាលពីនៅរៀន?

//s5.kh1.co/c5/c59721cc2e04dfd145e3019e3c19f70ef4329b2b.jpg
តារា & កម្សាន្ដ

 ០៩-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ពាក្យចចាមអារ៉ាមរបស់មិត្តរួមថ្នាក់ម្នាក់ បានចោទប្រកាន់លើ Jennie សមាជិកក្រុម BLACKPINK ថាខ្លួន ត្រូវបាននាងធ្វើបាប កាលពីនៅរៀនឯ New Zealand!

កូរ៉េខាងត្បូង ៖ ថ្មីៗនេះ នៅលើគេហទំព័រមួយ បានបង្ហាញអត្ថបទ ដែលបង្កឱ្យមានការភ្ញាក់ផ្អើល នៅក្នុងបណ្តាញសង្គម ជាពិសេសសម្រាប់អ្នកដែលស្រលាញ់ ក្រុមចម្រៀងស្រី BLACKPINK

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយអ្នកនិយមលេងអ៊ីនធឺណែតម្នាក់ ដែលត្រូវបង្ហាញថា ខ្លួនជាមិត្តរួមថ្នាក់របស់ Jennie បានធ្វើការចោទប្រកាន់ថា សមាជិកក្រុមចម្រៀងស្រីដ៏មានឥទ្ធិពលម្នាក់នេះ បានធ្វើបាបនាង កាលពីពេលដែលនាង នៅរៀនឯសាលារៀនមួយជាមួយគ្នា ដោយសារតែភាសាអង់គ្លេសរបស់នាង មិនស្ទាត់ជំនាញ។ 

ក្នុងនោះផងដែរ នាងក៏បានចែករំលែកទៀតថា នាងមានការអាក់អន់ចិត្ត និងតូចចិត្តជាខ្លាំង។ នាងខំអត់ធ្មត់ណាស់ ទម្រាំបញ្ឈប់គំនិត គិតពីការធ្វើអត្តឃាតខ្លួនឯង ព្រោះតែរឿងអស់ទាំងនេះ។

យ៉ាងណាមិញ បុគ្គលនេះមិនបានបញ្ជាក់ឈ្មោះពេញថាជា Jennie នោះទេ ប៉ុន្តែនាងបានប្រើអក្សរកាត់ថា “KJ” ដែលស្រដៀងនឹងឈ្មោះពេញរបស់ Jennie គឺ Kim Jennie

ហើយយោងតាមសាច់រឿងនេះ KJ គឺកើតនៅឆ្នាំ ១៩៩៦ ហើយម្នាក់ទៀតកើតនៅឆ្នាំ ១៩៩៥ អ្នកទាំងពីរជាសិស្សរួមថ្នាក់គ្នា។

រឿងនេះបានកើតឡើង តាំងពីកំឡុងឆ្នាំ ២០១០ នៅពេលដែលនាង ទើបតែមកដល់ប្រទេស New Zealand នៅពេលនោះ ភាសាអង់គ្លេសរបស់នាង មិនស្ទាត់ជំនាញប៉ុន្មានទេ នោះជាពេលដែលនាង ត្រូវបានបគ្គលឈ្មោះ KJ និងមិត្តភក្តិបរទេសរបស់ KJ ធ្វើបាបឱ្យអាម៉ាស់មុខយ៉ាងខ្លាំង រហូតនាងមានកូនចិត្ត ចង់ធ្វើអត្តឃាតខ្លួនឯងទៀតផង កាលពីពេលនោះ។

យ៉ាងណាមិញ ចំពោះពាក្យចចាមអារ៉ាម ដ៏ភ្ញាក់ផ្អើលមួយនេះ យើងមិនបានដឹងថា វាជារឿងពិត ឬយ៉ាងណានោះទេ តែទោះជាយ៉ាងណាក៏ដោយ អ្នកលេងបណ្ដាញអ៊ីនធឺណេតភាគច្រើន គិតថាវាគ្រាន់តែជាការចោតប្រកាន់តែប៉ុណ្ណោះ៕

ទស្សនារូបភាពខាងក្រោម ៖

Jennie
Jennie
Jennie
Jennie
Jennie
Jennie
Jennie
Jennie
គណនីហ្វេសប៊ុករបស់ Jennie ដែលគេចោតប្រកាន់
គណនីហ្វេសប៊ុករបស់ Jennie ដែលគេចោតប្រកាន់
គណនីហ្វេសប៊ុករបស់ Jennie ដែលគេចោតប្រកាន់
គណនីហ្វេសប៊ុករបស់ Jennie ដែលគេចោតប្រកាន់
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T