Conor ឈរលេខ២ រីឯ Anthony បានត្រឹមនៅលេខ៤ ចុះអ្នកណាឈរលេខ១ក្នុងតារាងកីឡាករដែលទទួលបានថ្លៃខ្ពស់ជាងគេក្នុង១ប្រកួត

//s5.kh1.co/74/74370d6dde3fb8dfdaad39a6c1c35ecfb5ec0789.jpg
កីទ្បា

 ០៩-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

តើកីឡាកររូបណាឈរនៅលេខមួយ ក្នុងតារាងកីឡាករដែលបានថ្លៃខ្ពស់ក្នុងមួយប្រកួត

បរទេស៖ កីឡាករ Alexis Sanchez ទទួលបាន៥សែនផោន ក្នុងមួយសប្តាហ៍ (ប្រមាណ៦សែនដុល្លារ) ពីក្លិបបិសាចក្រហម ខណះដែល​ Ozil ទទួលបាន៣សែន៥ម៉ឺនផោន ពី Arsenal (ប្រមាណ៤សែនដុល្លារ) ដោយអង្គុយនៅតែកៅអីបម្រុង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Alexis Sanchez
កីឡាករ Alexis Sanchez

ជាការពិតណាស់ កីឡាករបាល់ទាត់ត្រូវធ្វើការធ្ងន់ដើម្បីលុយ បើប្រៀបទៅនឹងកីឡាករប្រដាល់។ Ronaldo និង Messi ជាកីឡាករពីររូបក្នុងចំណោមកីឡាករដែលល្បីៗ ដែលទទួលបានប្រាក់ចំណូលច្រើនជាងគេនៅលើពិភពលោក។ ក្នុងទស្សនាវដ្តី Forbes បានដាក់ពួកគាត់ឈរនៅលេខ២ និងលេខ៣ក្នុងតារាង ប៉ុន្តែបើមើលទៅលើចំណូលដែលរកបានដោយការក្នុង១ប្រកួតវិញ អ្នកទាំងពីរស្ថិតនៅឆ្ងាយពីកំពូលតារាងខ្លាំងណាស់។

កីឡាករ Canelo Alvarez
កីឡាករ Canelo Alvarez

តួយ៉ាងផ្អែកទៅលើសម្រង់ទិន្នន័យរបស់គេហទំព័រ US-Bookies.com  ស្តេចប្រដាល់ Canelo Alvarez ឈរនៅលើគេបង្អស់ ដោយទទួលបាន ២៧.៨លានផោន(ប្រមាណ៣៥លានដុល្លារ) ក្នុងមួយការប្រកួតរបស់គេកាលពីឆ្នាំមុន។ Canelo បានផ្តួល Kovalev ក្នុងទឹកទី១១ ឈ្នះខ្សែក្រវ៉ាត់ពិភពលោកមួយទៀតកាលពីឆ្នាំទៅ។

កីឡាករ Conor McGregor
កីឡាករ Conor McGregor

ចំណែកឯកំពូលអ្នកវាយក្នុងទ្រុង Conor McGregor ស្ថិតនៅចំណាត់ថ្នាក់លេខ២ ជាមួយទឹកប្រាក់២៥.៤លានផោន(ប្រមាណ៣៥លានដុល្លារ) ក្នុងការប្រកួតចុងក្រោយរបស់គាត់។

កីឡាករ Tyson Fury ឈរនៅលេខ៥
កីឡាករ Tyson Fury ឈរនៅលេខ៥

រីឯលេខ៣ គឺអ្នកប្រដាល់ Deontay Wilder មួយប្រកួតទទួលបាន ១៨,៣លានផោន (ប្រហែល ២៣លានដុល្លារ) ខណៈលេខ៤ គឺ Anthony Joshua ទទួលបានប្រមាណ ១៨លានដុល្លារ ដោយឡែក លេខ៥ គឺកីឡាករ Tyson Fury ១ប្រកួតរកបាន ១៣,២លានផោន (ប្រមាណ ១៦លានដុល្លារ)។ ដូច្នេះ បើមើលពីចំណាត់ថ្នាក់លេខ១ ដល់លេខ៥ គឺសុទ្ធតែជាកីឡាករប្រដាល់។

ធ្លាក់មកលេខ៦គីជាកីឡាករប្រណាំងឡាន Formula One លោក Lewis Hamilton ជាម្ចាស់ជើងឯកពិភពលោករហូតដល់ទៅ៦ដង ធ្លាប់ទទួលបាន២.២លានផោន សម្រាប់១ប្រកួត។

កីឡាករ Lewis Hamilton
កីឡាករ Lewis Hamilton

ងាកមកមើលតារា បាល់ទាត់វិញ Neymar ឈរលើ Ronaldo និង Messi ជាមួយទឹកប្រាក់ដែលទទួលបាន២.១លានផោន (ប្រហែល ២,៦លានដុល្លារ) ក្នុងមួយប្រកួត។ ជាមួយគ្នានេះ ក៏មានមតិមួយចំនួនមានចម្ងល់ថា ហេតុអ្វីមិនមានកីឡាករវាយ តិន្នីស Roger Federer ដែលជាកីឡាករមានជាងគេលើពិភពលោក តែនៅពេលក្រឡេកទៅមើលចំនួនទឹកប្រាក់ គាត់ទទួលបានតែ ៧ម៉ឺនផោនប៉ុណ្ណោះក្នុងមួយប្រកួត៕

កីឡាករ Roger Federer
កីឡាករ Roger Federer
តារាងចំណាត់ថ្នាក់ កីឡាករដែលទទួលបានច្រើនជាងគេ ក្នុងមួយប្រកួត
តារាងចំណាត់ថ្នាក់ កីឡាករដែលទទួលបានច្រើនជាងគេ ក្នុងមួយប្រកួត

ប្រភពThe Sun

Kongmona Mithora
គង់ម៉ូណា មិថុរ៉ា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T