ញាក់សាច់គូនេះកាតក្រហម២! Suarez ស៊ុត១គ្រាប់យក៣ពិន្ទុឲ្យ Barca ខណៈ Espanyol ត្រូវធ្លាក់ទៅលេងនៅលីគលំដាប់ទី២ (មានវីដេអូ)

//s5.kh1.co/94/94f8ed96fe1007b6d50f27eb3c76f919ce39d59f.jpg
កីទ្បា

 ០៩-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Suarez ស៊ុត១គ្រាប់យក៣ពិន្ទុឲ្យ Barca

អេស្ប៉ាញ៖ ក្រុមអ្នកមានបុណ្យ Barcelona បានរក្សាគម្លាតកាន់តែកៀកជាមួយនឹងក្រុមកំពូលតារាង Real Madrid បន្ទាប់ពីបានយកឈ្នះក្រុម RCD Espanyol ដោយលទ្ធផល១-០ ក្នុងការប្រកួតក្របខណ្ឌ​ La Liga សប្ដាហ៍ទី៣៥ កាលពីរាត្រីថ្ងៃពុធម្សិលមិញ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

ក្នុងការប្រកួតដ៏ស្វិតស្វាញនេះ គិតត្រឹមតង់ទី១ ក្រុមទាំងពីរបានត្រឹមសម្រុកគ្នាទៅមក ប៉ុន្តែមិនមានគ្រាប់បាល់កើតឡើងនោះទេ។ លុះឈានចូលដល់តង់ទី២ ផ្លុះកញ្ចែបានត្រឹម៥នាទី ក្រុមលោក  Quique Setien បានបាត់បង់សមាជិកម្នាក់ ដោយខ្សែប្រយុទ្ធវ័យក្មេង Ansu Fati ត្រូវបានអាជ្ញាកណ្ដលពិន័យកាតក្រហម បណ្ដេញចេញពីការប្រកួត ក្រោយបង្កកំហុសទៅលើខ្សែការពារក្រុម Espanyol កីឡាករ Fernando Calero

កីឡាករ Ansu Fati ទទួលបានកាតក្រហម
កីឡាករ Ansu Fati ទទួលបានកាតក្រហម

ជាមួយគ្នានេះ រំលេងបានតែ៣នាទី កីឡាករក្រុម Espanyol ក៏ទទួលបានកាតក្រហម១ផងដែរ ដោយខ្សែបម្រើ Pol Lozano បានបើកបាតទាត់ចំជើងកីឡាករ Gerard Pique

យ៉ាងណាមិញ ការប្រកួតអូសបន្លាយដល់នាទីទី៥៦ ទើបមានគ្រាប់បាល់កើតឡើង ដោយខ្សែប្រយុទ្ធ Luis Suarez ជាអ្នកស៊ុត សម្រេចទីគ្រាប់ជម្នះឲ្យ Barca យក៣ពិន្ទុតែម្ដង។

  ខ្សែប្រយុទ្ធ Luis Suarez
  ខ្សែប្រយុទ្ធ Luis Suarez

គួរឲ្យដឹងដែរថា តាមរយៈលទ្ធផលនេះ បានជួយឲ្យ Barca រក្សាគម្លាតត្រឹម១ពិន្ទុ ពីក្រុមកំពូលតារាង Real Madrid ខណៈដែលក្រុមរហស្សនាមអធិរាជស នៅមិនទាន់ធ្វើការប្រកួតសប្ដាហ៍ទី៣៥នេះ នៅឡើយទេ។

ដោយឡែកក្រុម Espanyol ក្រោយចាញ់ប្រកួតនេះ គឺពួកគេត្រូវធ្លាក់ទៅលេងនៅលីគលំដាប់ទី២របស់អេស្ប៉ាញនៅរដូវកាលកក្រោយ ដោយ៣៥ប្រកួតកន្លងទៅរកបានតែ២៤ពិន្ទុប៉ុណ្ណោះ ឈរបាតតារាង ចំណាត់ថ្នាក់លេខ២០ ចាញ់ពិន្ទុ ក្រុមលេខ១៧ Eibar រហូតដល់១១ពិន្ទុ៕

https://s5.kh1.co/__image/w=650,h=649,q=100/2b/2b13de31bf1217e546060798ba05af68c9fc7528.png

បើចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូសង្ខេបនៃការប្រកួតខាងក្រោមនេះ៖

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T