ទ្រាំមិនបាន កុំឲ្យចាញ់ក្មេងៗ តារាជើងចាស់ Ton Jakkrit ទៅកែសម្ផស្ស មើលមិនចង់ស្គាល់

//s5.kh1.co/b5/b568f6885c79e82e5e74aed1dbf0722a3051d71b.jpg
តារា & កម្សាន្ដ

 ០៩-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អ្នកណាថាអាយុច្រើនមិនអាចកែសម្ផស្សបាន តារាជើងចាស់ Ton Jakkrit ទៅកែសម្ផស្សឲ្យក្មេងជាងវ័យ មើលហើយសង្ហាប្លែកជាងមុនទៀតផង។

ថៃ៖ តារាជើងចាស់ពោរពេញដោយសមត្ថភាព លោក Ton Jakkrit ជាតារាសម្ដែងមួយរូប ដែលមានទស្សនិកជនជាច្រើនពេញចិត្តនឹង ស្នាដៃការសម្ដែងរបស់លោកជាខ្លាំង។ មិនតែប៉ុណ្ណោះ តារាវ័យ ៤៨ឆ្នាំរូបនេះ នៅតែមានរូបសម្បត្តិស្អាតសង្ហា មិនចាញ់សិល្បៈករជំនាន់ក្រោយប៉ុន្មានឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ Ton Jakkrit ជាតារាជើងចាស់ ដែលមានរូបសម្បត្តិស្រស់សង្ហា តែថ្មីៗនេះ លោកបានសម្រេចចិត្តទៅកែសម្ផស្ស ដើម្បីឲ្យមើលទៅក្មេងជាងវ័យផងដែរ ដោយធ្វើការកែសម្ផស្ស ផ្ដោតលើផ្ទៃមុខមួយតែប៉ុណ្ណោះ ហើយការវះកាត់កែសម្ផស្ស ដែលតារាប្រុសរូបនេះ ជ្រើសរើសវះកាត់ដល់ទៅ ៥កន្លែងឯណោះ។

ជាក់ស្ដែង នៅលើផ្ទៃមុខដែល Ton Jakkrit ធ្វើការវះកាត់មានដូចជា ត្របកភ្នែកខាងក្រោម លើកថ្ងាស ការបំពេញថ្ពាល់ឲ្យតឹងណែន បំបាត់ជ្រួញលើ.ក និងថ្គាមទាំងសងខាង។ ក្នុងនោះដែរ ក្រោយតារាប្រុសរូបនេះ វះកាត់កែសម្ផស្ស៨ម៉ោងរួចមក ឃើញថា លោកមានមុខមាត់ប្លែកស្រស់ស្អាត ក្មេងជាងមុន មើលសឹងតែមិនស្គាល់ទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖ 

Ton Jakkrit
Ton Jakkrit
Ton Jakkrit
Ton Jakkrit
Ton Jakkrit
Ton Jakkrit
Ton Jakkrit
Ton Jakkrit
Ton Jakkrit
Ton Jakkrit
Ton Jakkrit ក្រោយកែសម្ផស្ស
Ton Jakkrit ក្រោយកែសម្ផស្ស
Ton Jakkrit ក្រោយកែសម្ផស្ស
Ton Jakkrit ក្រោយកែសម្ផស្ស
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T