Henderson លេងមួយជើងលើដំបូលទូកកោងចូលឡូយណាស់យប់មិញ (មានវីដេអូ)

//s5.kh1.co/8b/8b2682305ee8f34f154e78ac10da3c663d12fbfc.jpg
កីទ្បា

 ០៩-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Liverpool យកឈ្នះ Brighton នៅក្រៅដីកាលពីយប់មិញដោយលទ្ធផល១ទល់នឹង៣

អង់គ្លេស៖ ក្លិបហង្សក្រហម Liverpool នៅតែបន្តការឈ្នះដើម្បីបំបែកកំណត់ត្រាជាក្រុមជើងឯកដែលមានពិន្ទុច្រើនជាងគេនៅក្នុងប្រវត្តិសាស្ត្ររបស់ក្របខ័ណ្ឌ Premier League ដោយកាលពីយប់មិញបានយកឈ្នះក្រុមម្ចាស់ផ្ទះ Brighton ដោយលទ្ធផល១ទល់នឹង៣។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមកីឡាកររបស់ក្លិប Liverpool
ក្រុមកីឡាកររបស់ក្លិប Liverpool

ចាប់ផ្តើមការប្រកួតបានតែ៦នាទីប៉ុណ្ណោះកីឡាករ Mohamed Salah រកបានមួយគ្រាប់ ក្រោយទទួលបានបាល់ពីកីឡាករ Naby Keita ។ រំលងបានតែ២នាទី ប្រធានក្រុម Jordan Henderson ក៏រកបានគ្រាប់ទី២ឲ្យក្រុមភ្ញៀវ Liverpool ដោយការស៊ុតមួយជើងពីលើដំបូលទូកកោងចូលយ៉ាងស្អាត។

គ្រាប់បាល់របស់កីឡាករ Mohamed Salah
គ្រាប់បាល់របស់កីឡាករ Mohamed Salah
កីឡាករ Jordan Henderson
កីឡាករ Jordan Henderson

យ៉ាងណាមិញ នៅចុងតង់ទី១ Brighton ក៏មានឱកាសរកបានមួយគ្រាប់វិញដោយកីឡាករ Leandro Trossard ។ ចូលដល់តង់ទី២ Liverpool បានធានា៣ពិន្ទុរបស់ខ្លួន ដោយកីឡាករ Salah បន្ថែមមួយគ្រាប់ទៀតនៅនាទីទី៧៦។

កីឡាករ Firmino និង Salah
កីឡាករ Firmino និង Salah

បន្ទាប់ពីចប់ការប្រកួតនេះ Liverpool មាន៩២ពិន្ទុដោយនៅសល់៤ប្រកួតទៀតទើបចប់រដូវកាល។ ជាក់ស្តែងក្លិបមួយនេះកំពុងតែចង់បំបែកកំណត់ត្រារបស់ក្លិប Manchester City ដែលអាចរកបានដល់ទៅ១០០ពិន្ទុក្នុងមួយរដូវកាល។ ចំណេកឯ Brighton វិញមាន៣៦ពិន្ទុឈរនៅលេខ១៥ នៅលើតំបន់ដែលត្រូវគេកាត់ចោលចំនួន៩ពិន្ទុ៕

ការប្រកួតរវាងក្លិប Brighton ជាមួយក្លិប Liverpool

ប្រភពbbc

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T