រូបភាពផ្កាយរណបថ្មីមួយ បង្ហាញពីរោងចក្រមួយកន្លែង ដែលសង្ស័យថា កូរ៉េខាងជើងកំពុងសំងំផលិតអាវុធនុយក្លេអ៊ែរ

//s5.kh1.co/40/400da1475f6b3a363305ee649179359af3335333.jpg
សង្គម

 ០៩-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

វាត្រូវបានគេជឿថា សកម្មភាពទាំងនេះអាចនឹងពាក់ព័ន្ធជាមួយកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ហើយនៅតែដំណើរការ។

បរទេស៖ រូបភាពផ្កាយរណបថ្មីមួយដែលសារព័ត៌មាន CNN ទើបទទួលបាន បង្ហាញពីសកម្មភាពថ្មីៗ នៅរោងចក្រកូរ៉េខាងជើង ដែលមិនបានប្រកាសកាលពីមុន ដែលអ្នកស្រាវជ្រាវសង្ស័យថា វាត្រូវបានប្រើដើម្បីផលិតក្បាលគ្រាប់នុយក្លេអ៊ែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រូបភាពដែលត្រូវថតបានដោយក្រុមហ៊ុន Planet Labs និងវិភាគដោយអ្នកជំនាញនៅវិទ្យាស្ថាន Middlebury Institute of International Studies បានបង្ហាញថា ទីតាំងដែលស្ថិតនៅក្នុងភូមិ Wollo-ri ក្បែររដ្ឋធានីព្យុងយ៉ាងរបស់ប្រទេសនេះ ហើយមិនត្រូវបានបង្ហាញជាសាធារណៈទេ។ វាត្រូវបានគេជឿថា សកម្មភាពទាំងនេះអាចនឹងពាក់ព័ន្ធជាមួយកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ហើយនៅតែដំណើរការ។

រូបភាពផ្កាយរណប ដែលសង្ស័យថា ជារោងចក្រផលិតអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង
រូបភាពផ្កាយរណប ដែលសង្ស័យថា ជារោងចក្រផលិតអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង

អ្នកវិភាគបានលើកឡើងថា នៅក្បែររោងចក្រគេឃើញមានមធ្យោបាយដឹកជញ្ជូនជាច្រើនដែលកំពុងចរាចរណ៍ ដូចជាឡានដឹកទំនិញនិងកុងតឺន័រដឹកទំនិញផងដែរ ហើយរោងចក្រនេះគឺសកម្មណាស់។ សកម្មភាពទាំងនោះមិនបានថយចុះទេ ហើយវានៅតែផលិតអាវុធនុយក្លេអ៊ែរ។

រូបភាពផ្កាយរណប ដែលសង្ស័យថា ជារោងចក្រផលិតអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង
រូបភាពផ្កាយរណប ដែលសង្ស័យថា ជារោងចក្រផលិតអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង

ខណៈកន្លែងនេះត្រូវបានគេកំណត់អត្តសញ្ញាណក្នុងឆ្នាំ២០១៥ ដោយអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌល James Martin Center for Nonproliferation Studies លោក Lewis និងអ្នកស្រាវជ្រាវដទៃទៀតបានសម្រេចចិត្តមិនផ្សព្វផ្សាយជាសាធារណៈ នូវទីតាំងនេះ ពីព្រោះគេមិនអាចកំណត់តួនាទីជាក់លាក់របស់វា នៅក្នុងកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T