មិនបាច់ឆ្ងល់ថាហេតុអ្វី Peach សង្ហាយ៉ាងនេះឡើយ មើលម៉ាក់ៗគេផង លេងខ្លួនឡើងចាស់ដៃ

//s5.kh1.co/90/906f416e3d2ff6718c301d671bd59268fd0a8dc1.jpg
តារា & កម្សាន្ដ

 ០៩-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

តារាប្រុសវ័យក្មេង លោក Peach Patchara កាន់តែមានការពេញចិត្តពីហ្វេនៗ ជាមួយនឹងមុខមាត់ដ៏ស្រស់សង្ហា ហើយថែមទាំងទទួលបានការកោតសរសើរពីសម្រស់ របស់សមាជិកគ្រួសារ ដែលជាអ្នកម្ដាយរបស់លោកផ្ទាល់តែម្ដង ដែលនៅតែមានវ័យក្មេង និងមានស្ទាយ៍លេងខ្លួនដ៏លេចធ្លោថែមទៀត

ថៃ៖​ ក្រោយពីជួបព្យុះភ្លៀងអស់មួយរយៈពេល បច្ចុប្បន្ននេះ តារាសម្ដែងប្រុសវ័យក្មេង Peach Patchara ហាក់ដូចជាមានជីវិតដ៏ស្រស់បំព្រងម្ដងទៀត ដោយខ្លួនកំពុងតែមានទំនាក់ទំនាក់ស្នេហាថ្មី ព្រមទាំងកំពុងតែយល់ចិត្តគ្នា ប្រកបដោយក្ដីសុខនិងភាពរីករាយផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង បើងាកមកមើលពីជីវិតនៅក្នុងការងារសិល្បៈវិញ តារាប្រុសរូបនេះ មិនត្រឹមតែទទួលបានការគាំទ្រទៅលើសមត្ថភាពសម្ដែងនោះទេ តែថែមទាំងទទួលបាន ការពេញចិត្តពីហ្វេនៗជាច្រើន ជាមួយនឹងភាពស្រស់សង្ហា គួរឲ្យទាក់ទាញរបស់លោក ហើយព្រមទាំងត្រូវហ្វេនៗមានកោតសរសើរពីភាពស្រស់ស្អាត ពីសមាជិកគ្រួសាររបស់លោកទៀតផង។

ដោយឡែក នៅក្នុងនោះដែរ​ សមាជិកម្នាក់ដែលត្រូវបានគេកោតសរសើរពី សម្រស់ដ៏ស្រស់ស្អាតគួរជាទីចាប់អារម្មណ៍នោះគឺ អ្នកម្ដាយរបស់លោកតែម្ដង ដែលធ្វើឲ្យពួកគេមិនចម្លែកចិត្តនោះឡើយថា ហេតុអ្វីបានជា Peach មានភាពស្រស់សង្ហាយ៉ាងនេះ តាមពិតដោយសារតែអ្នកម្ដាយរបស់លោក ក៏មានភាពស្រស់ស្អាតមិនចាញ់គ្នាឡើយ ថែមទាំងមានភាពក្មេងជាវ័យ ព្រមជាមួយនឹងការតែងខ្លួនយ៉ាងលេចធ្លោ នៅពេលបង្ហាញខ្លួន ម្ដងៗ បើទោះបីជាមានវ័យចំណាស់ក៏ដោយ ធ្វើឲ្យក្រមុំៗមួយចំនួនស្ទើរតែសុំខ្មាស់ពី សម្រស់អ្នកម្ដាយរូបនេះ ៕

សូមទស្សនារូបភាពខាងក្រោម៖

Peach 
Peach 
Peach និង អ្នកម្ដាយ 
Peach និង អ្នកម្ដាយ 
ម្ដាយរបស់ Peach 
ម្ដាយរបស់ Peach 
ម្ដាយរបស់ Peach 
ម្ដាយរបស់ Peach 
ម្ដាយរបស់ Peach 
ម្ដាយរបស់ Peach 
ម្ដាយរបស់ Peach 
ម្ដាយរបស់ Peach 
ម្ដាយរបស់ Peach 
ម្ដាយរបស់ Peach 
ម្ដាយរបស់ Peach 
ម្ដាយរបស់ Peach 
ម្ដាយរបស់ Peach 
ម្ដាយរបស់ Peach 
ម្ដាយរបស់ Peach 
ម្ដាយរបស់ Peach 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T