ស្តាប់គម្រោងក្រេបទឹកឃ្មុំរបស់តារាម្នាក់នេះ ក៏​អាច​ទាយ​ដឹងថា អនាគតភរិយារបស់គេមានសំណាងប៉ុណ្ណា! (មានវីដេអូ)

//s5.kh1.co/35/356899222508bbfaed093cee0effb9d781b1cff8.png
នារី

 ០៩-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

សមាជិកម្នាក់នៅក្នុងក្រុម ASTRO ដែលមានឈ្មោះថា Cha Eun-woo ត្រូវបានគេស្គាល់ថា ជាតារាប្រុស ដែលមាន​មុខ​មាត់ និងរូបរាងដូចជាទេបុត្រនោះ បានបង្ហើបនូវក្តីសុបិនអំពីការក្រេបទឹកឃ្មុំរបស់ខ្លួន

សមាជិកម្នាក់នៅក្នុងក្រុម ASTRO ដែលមានឈ្មោះថា Cha Eun-woo ត្រូវបានគេស្គាល់ថា ជាតារាប្រុស ដែលមានមុខមាត់ និងរូបរាងដូចជាទេបុត្រនោះ បានបង្ហើបនូវក្តីសុបិនអំពីការក្រេបទឹកឃ្មុំរបស់ខ្លួន ថាចង់ធ្វើឳ្យវា អស្ចារ្យជាងអ្នកណាៗទាំងអស់នៅក្នុងលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Cha Eun-woo
Cha Eun-woo

កាលពីថ្ងៃទី ៥ កក្កដា ភាគមួយនៅក្នុងកម្មវិធី Master in the House របស់ទូរទស្សន៍ SBS គេបាននិយាយពីក្តី​សុបិន នៃការក្រេបទឹកឃ្មុំរបស់ខ្លួន។ នៅក្នុងកម្មវិធីនោះសមាជិកម្នាក់ៗត្រូវតម្រូវឳ្យឆ្លើយសំណួរខ្លះៗ។ សំណួរមួយនៅក្នុង​ចំណោម សំណួរនោះគឺ «តើអ្នកហ៊ានចំណាយលុយលើសលប់ដើម្បីទៅក្រេបទឹកឃ្មុំជាមួយ​មនុស្សជាទីស្រឡាញ់ដែរឬ ទេ?»

Cha Eun-woo ក៏បានឆ្លើយថា «បាទ!ជាការពិតខ្ញុំតែងតែចង់បានការក្រេបទឹកឃ្មុំដែលវិសេសវិសាលជាងគេ នៅក្នុងលោកនេះ»។ ហើយគេក៏បន្តទាំងញញឹមបែបអៀនៗទៀតថា «នេះគឺជាអ្វីដែលខ្ញុំបានគិត ប្រសិនបើខ្ញុំមាន សមត្ថភាព វាគឺជាក្តីសង្ឃឹមសម្រាប់ខ្ញុំនៅពេលនេះ»។

ប្រភព៖SBS
ប្រភព៖SBS

ឮបែបនេះ Lee Seung Gi ក៏បាននិយាយថា « Wow នេះបានចំជាបុរសពេញតួមែន Eun-woo»។

ចំណែក Shin Sung Rok ក៏បាននិយាយលេងសើចបន្ថែមទៀតថា​«បើអញ្ចឹងសូមអបអរអនាគតភរិយា​របស់ឯងទុកមុនឳ្យ ហើយចុះ»។

សូមទស្សនាវីដេអូខាងក្រោម៖

EUNWOO wants the best honeymoon on Earth (ENG SUB)


Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T