រាជរដ្ឋាភិបាល បង្ហើបពីការកំណត់យកថ្ងៃឈប់សម្រាក​ជំនួស​ថ្ងៃ​បុណ្យ​ចូល​​ឆ្នាំ​​តាម​​ការ​សន្យា​

//s5.kh1.co/86/869e947be5c73f5166444f11bdead81e33f2858e.jpg
សង្គម

 ០៨-កក្កដា-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បង្ហើបថា សម្តេចបានជម្រុញឲ្យមន្ត្រីពាក់ព័ន្ធដោះស្រាយលើបញ្ហាការ​សង​ថ្ងៃឈប់​សម្រាកថ្ងៃបុណ្យចូលឆ្នាំតាមការសន្យា

រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បង្ហើបថា សម្តេចបានជម្រុញឲ្យមន្ត្រីពាក់ព័ន្ធដោះស្រាយលើបញ្ហា​ការសងថ្ងៃឈប់សម្រាកថ្ងៃបុណ្យចូលឆ្នាំតាមការសន្យា។ នេះបើតាមការផ្សាយជាផ្លូវការពីទូរទស្សន៍ជាតិកម្ពុជា (ទទក)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្តេចតេជោបានបញ្ជាក់ថា៖ «នៅខាងប្រទេសថៃគេបានសងហើយ ចំណែកកម្ពុជាយើងគប្បីត្រូវបាននូវការសង ប៉ុន្តែកុំឲ្យជាន់គ្នានឹងប្រទេសថៃ យើងត្រូវសងតាមការសន្យាពីព្រោះ ជំងៃកូវីដ-១៩ នៅកម្ពុជាយើងនៅអាចត្រួតត្រា​បាន​ហើយ»។

ចំណុចនេះ សម្តេចតេជោថា ខាងក្រសួងអប់រំយុវជន និងកីឡា សម្តេចបានអនុញ្ញាត ឲ្យមានការប្រឡងបានដូចជា ខាងឯកជន និងប្រឡងគ្រូ និងប្រឡងមួយចំនួនផ្សេងទៀត។ ដូច្នេះតាមការសន្យា ការសងថ្ងៃឈប់សម្រាកពិធី​បុណ្យចូលឆ្នាំជូនដល់ប្រជាពលរដ្ឋ កម្មករ មន្រ្តីរាជការ បុគ្គលិក ទាំងរដ្ឋ និងឯកជន។

សម្តេចតេជោបង្ហើបថា៖ «អាចថានៅចុងខែ កក្កដា និងដើមខែសីហា ឆ្នាំ ២០២០។ បើសិនជាកិច្ចប្រជុំបានឯកភាព​គ្នាហើយ នឹងចេញអនុក្រឹត្យកំណត់ថ្ងៃឈប់សម្រាកជំនួសឲ្យថ្ងៃចូលឆ្នាំ ចំនួន ៥ ថ្ងៃ។ បានសេចក្តីថា ឈប់សម្រាក ១សប្តាហ៍តែម្តង រួមបញ្ចូលទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ»៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T