នឹកស្មានមិនដល់! តារាកូរ៉េទាំង៥រូបនេះ ចូលចិត្តបន្ថែមរសជាតិក្នុងអាហារចម្លែកខុសគេបែបនេះ

//s5.kh1.co/70/7059fee0fd19e51ec42152ac040d95910aefb2b8.jpeg
នារី

 ០៩-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

តារាចម្រៀងទាំង៥ រូបនេះពិតជាមានការចូលចិត្តបន្ថែមរសជាតិខុសប្លែកពីគេខ្លាំងមែនទែន ដែលគ្មាននរណាម្នាក់អាចធ្វើបានដូចជាពួកគេនោះទេ។

កូរ៉េខាងត្បូង៖ ការបន្ថែមរសជាតិនៅក្នុងអាហាររបស់យើង ដើម្បីឲ្យអាហារទាំងនោះកាន់តែមានរសជាតិឆ្ងាញ់ថែមមួយកម្រិតទៀតនោះ គឺវាមិនខុសឆ្គងអ្វីខុសនោះទេ ប៉ុន្តែតារាចម្រៀងទាំង៥ រូបនេះពិតជាមានការចូលចិត្តបន្ថែមរស់ជាតិខុសប្លែកពីគេខ្លាំងមែនទែន ដែលគ្មាននរណាម្នាក់អាចធ្វើបានដូចជាពួកគេនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. Tzuyu សមាជិកក្រុម Twice

នៅក្នុងកម្មវិធីមួយ Tzuyu បាននិយាយថា នាងរីករាយនឹងការញុំាបាយជាមួយនំ Cookies វាពិតជាមានរសជាតិឆ្ងាញ់ខ្លាំងណាស់។

Tzuyu សមាជិកក្រុម Twice
Tzuyu សមាជិកក្រុម Twice

២. Kang Daniel

តារាចម្រៀងរូបនេះ បានចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធី ”Please Take Care of My Refrigerator” គាត់បាននិយាយថា គាត់ចូលចិត្តហាន់ខ្លឹមបារាំងជាចំណិតៗ រួចដាក់វាកកក្នុងទូរទឹកកក ហើយយកវាមកញុំជាអាហារសម្រន់។

Kang Daniel
Kang Daniel

៣. Yeri សមាជិកក្រុមចម្រៀង Red Velvet

មនុស្សជាច្រើនចូលចិត្តញុំាសាច់អាំង ប៉ុន្តែប្រហែលមានតែ Yeri ទេដែលចូលចិត្តញុំាសាច់អាំងជាមួយសូកូឡា។ នាងបាននិយាយថា ប្រសិនបើយើងលាយទឹកម្ទេសជាមួយសូកូឡា គឺវាកាន់តែមានរសជាតិផ្អែមបន្ថែទៀត និងធ្វើសាច់អាំងនោះកាន់ឆ្ងាញ់។

Yeri សមាជិកក្រុមចម្រៀង Red Velvet
Yeri សមាជិកក្រុមចម្រៀង Red Velvet

៤. Kei សមាជិកក្រុម Loveyz

តារាចម្រៀង Kei បានបង្ហើបប្រាប់ថា ជាទម្លាប់នាងចូលចិត្តញុំា សាច់ជ្រូក (Jokbal) ដែលជាប្រភេទអាហារដ៏ពេញនិយមនៅប្រទេសកូរ៉េ ដែលនាងបានញុំាវា ជាមួយនឹងទឹកដោះគោ ។ ជាទូទៅប្រជាជនកូរ៉េនិយមទទួលទានអាហារ បន្ថែមជាមួយនឹង ស្រា Soju ឬក៏ Beer ប៉ុន្តែតារារូបនេះបែបជាទទួល ទានអាហារជានឹងទឹកដោះគោទៅវិញ មើលទៅពិតជាចម្លែកមែនទែន។

Kei សមាជិកក្រុម Loveyz
Kei សមាជិកក្រុម Loveyz

៥. Hani សមាជិកក្រុម EXID

ជាធម្មតា Hani ចូលចិត្តញុំាអាហារដែលមានរសជាតិប្រៃ។ នាងបាននិយាយក្នុងកម្មវិធីមួយថា នាងតែងតែយកអំបិលទុកក្នុងកាបូកជាប់ជានិច្ច។ រាល់ពេលដែលតារារូបនេះទៅញុំាអាហារនៅខាងក្រៅនាងតែងតែរោយអំបិលចូលទៅក្នុងអាហារទាំងនោះដូចជា មីកំប៉ុង Pizza Hamburger និងអាហារជាច្រើនមុខទៀត ៕

Hani សមាជិកក្រុម EXID
Hani សមាជិកក្រុម EXID
Sourn Madyna
Latte (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T