Billie Eilish ប៊ិះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយសារ Justin

//s5.kh1.co/39/398b751af186391fe4f3312bc26e7f50f07a8795.jpg
តារា & កម្សាន្ដ

 ០៨-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ម្តាយរបស់Billie Eilish បិះនឹងចាប់រូបនាងទៅជួបគ្រូពេទ្យបាត់ទៅហើយ ដោយសារបទចម្រៀង As Long As You Love me របស់តារាចម្រៀង Justin Bieber។

បរទេស៖ កាលពីប៉ុន្មានថ្ងៃមុននេះ នៅក្នុងកម្មវិធី me & dad radio ម្តាយរបស់ Billie Eilish បាននិយាយរឿងមួយរបស់កូនស្រីកាលពីនាងនៅក្មេងទាំង អស់សំណើច ដែលពួកគេប៊ិះនឹង ចាប់រូបនាងទៅជួបគ្រូពេទ្យបាត់ទៅហើយ ដោយសារបទចម្រៀង  «As Long As You Love me» របស់តារាចម្រៀង Justin Bieber

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក នៅពេលនោះបើតាមលោកស្រី Maggie Baird ដែលជាម្តាយរបស់ Billie Eilish បានអះអាងថា នៅពេលដែលកូនស្រីគាត់នៅតូច នាងគឺជាអ្នកគាំទ្រតារាចម្រៀង Justin Bieber ដ៏ងប់ងល់ម្នាក់ និងតែងតែតាមដាន ថែមទាំងមានរូប Justin Bieber បិទពេញបន្ទប់តែម្តងផងដែរ។

មានពេលមួយក្នុងឆ្នាំ២០១២ នៅពេលដែលបទចម្រៀង  «As Long As You Love me» ទើបតែចេញថ្មីៗ រំពេចនោះ កូនស្រីគាត់បានចាប់ផ្តើមនិយាយអំពី បទចម្រៀងនេះទាំងទឹកភ្នែករហេមរហាម ដោយឃើញសភាពកូនស្រីបែបនេះ គាត់និង ប្តីក៏ពិភាក្សាគ្នាថាតើគួរនាំកូនស្រីទៅជួបពេទ្យឬ អត់ ដោយសារនាង មើលទៅដូចជាមនុស្សរោគចិត្តអញ្ជឹង។

ទោះបីជាយ៉ាងណាក៏ដោយ Billie Eilish ក៏ថ្លែងអំណរគុណដល់ Justin Bieber យ៉ាងខ្លាំងដែលបាននិពន្ធបទចម្រៀងដែលមានអត្ថន័យជ្រាលជ្រៅ ដែលធ្វើឲ្យនាង តស៊ូឈានមកដល់ចំណុចនេះផងដែរ៕

សូមចូលមើកលរូបភាពខាងក្រោម៖

Billie Eilish
Billie Eilish
Billie Eilish
Billie Eilish
Billie Eilish
Billie Eilish
Billie Eilish
Billie Eilish
Justin Bieber 
Justin Bieber 
Justin Bieber នៅក្នុងបទ «As Long As You Love Me»
Justin Bieber នៅក្នុងបទ «As Long As You Love Me»
Justin Bieber នៅក្នុងបទ «As Long As You Love Me»
Justin Bieber នៅក្នុងបទ «As Long As You Love Me»
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T