មានដឹងអត់ថា តារាសម្តែងថៃរូបណាខ្លះបានសម្តែងជាគូនឹងគ្នា ពេលចាប់ផ្តើមចាប់អាជីពជាតារាសម្តែងលើកដំបូង?

//s5.kh1.co/5b/5baec65d387b8919d8f4bf7e353888baafa2f740.jpg
តារា & កម្សាន្ដ

 ០៩-កក្កដា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

តារាសម្តែងថៃដែលបានចាប់ដៃគូជាមួយគ្នា ខណៈដែលចាប់ផ្តើមសម្តែងលើកដំបូង

ថៃ៖ អ្នកគាំទ្រជាច្រើនបានតាមដានរឿងភាគថៃស្ទើរតែមិនរំលងសូម្បីតែមួយរឿង ប៉ុន្តែមានធ្លាប់ចាប់អារម្មណ៍អត់ថា តើតារាសម្តែងរូបណាខ្លះដែលបានចាប់ដៃគូសម្តែងជាមួយគ្នា ពេលចាប់ផ្តើមសម្តែងជាលើកដំបូង?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. លោក Ken Phupoom និងកញ្ញា Toey Jarinporn

តារាសម្តែងលោក Ken Phupoom និងកញ្ញា Toey Jarinporn បានចាប់ដៃគូសម្តែងនៅក្នុងរឿងភាគដែលមានចំណងជើង “ Sarm Noom Nuer Tong” នៅក្នុងឆ្នាំ២០១១។

លោក Ken Phupoom និងកញ្ញា Toey Jarinporn
លោក Ken Phupoom និងកញ្ញា Toey Jarinporn

២. លោក Puen Khanin និងកញ្ញា Bua Nalinthip

ចំណែកឯ តារាសម្តែងលោក Puen Khanin បានចាប់ដៃគូជាមួយនឹងកញ្ញា Bua Nalinthip ក្នុងឆ្នាំ ២០១៤ ដែលរឿងនោះមានចំណងជើងថា “ Ruk Nee Jhe Jud Hai” គួរបញ្ជាក់ផងដែរថា លោក Ohm Atshar និងលោក Matt Peranee ជាអ្នកដឹកនាំសម្តែងក្នុងរឿងភាគនេះ។

លោក Puen Khanin និងកញ្ញា Bua Nalinthip
លោក Puen Khanin និងកញ្ញា Bua Nalinthip

៣. លោក James Jirayu និងកញ្ញា Nychaa Nuttanicha

ដោយឡែក លោក James Jirayu បានសម្តែងក្នុងរឿងភាគដែលមានចំណងជើងថា “ Wanchalerm” នៅក្នុងឆ្នាំ២០១២។ រី​​ឯ រឿងភាគថៃដែលលោកសម្តែង ហើយទទួលបានការគាំទ្រខ្លាំងជាងគេនៅក្នុងបុស្តិ៍ TV3 គឺមានចំណងជើងថា “Thong Nuea Kao”។ រី​ឯកញ្ញា Nychaa Nuttanicha បានសម្តែងដើរជាតួ ‘Som’ ប៉ុន្តែពួកគេទាំងពីរមិនបានចាប់ដៃគ្នាជាគូសម្តែងក្នុងរឿងភាគនេះឡើយ។ ដូច្នេះ អ្នកគាំទ្រជាច្រើនបានសំណូមពរឲ្យតារាសម្តែងលោក James Jirayu និងកញ្ញា Nychaa Nuttanicha សម្តែងរួមគ្នាក្នុងរឿងភាគថ្មីនេះ៕

លោក James Jirayu និងកញ្ញា Nychaa Nuttanicha
លោក James Jirayu និងកញ្ញា Nychaa Nuttanicha
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T