អីយ៉ាស់! ONE បានបង្ហោះការផ្តួលដៃគូប្រកួតដ៏ល្អបំផុតរបស់ ចាន់ រតនា (មានវីដេអូ)

//s5.kh1.co/10/102e79d2f96800662111720a7f981cb2c1858754.jpg
កីទ្បា

 ០៨-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ការប្រកួតទាំង៣របស់ ចាន់ រតនា ដែល ONE ចាត់ទុកជាការប្រកួតល្អបំផុត

បរទេស៖ ប្រិយមិត្តប្រាកដជាបានស្គាល់ កំពូលអ្នកវាយក្នុងទ្រុងរបស់កម្ពុជាយើងហើយ គឺកីឡាករ ចាន់ រតនាចាន់ រតនា គាត់បានសាងកេរ្តិ៍ឈ្មោះបានយ៉ាងល្អ ក្នុងសង្វៀន ONE លំដាប់ថ្នាក់ពិភពលោក និងកំពុងបន្តស្វែងរកភាពជោគជ័យរបស់គាត់បន្តទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រតនា បានទាត់ទៅលើ Gustavo Balart
រតនា បានទាត់ទៅលើ Gustavo Balart

កាលពីប៉ុន្មានម៉ោងមុននេះ ONE បានបង្ហោះវីដេអូបង្ហាញអំពី៣ប្រកួតដែល រតនា ផ្តួលដៃគូរបស់ខ្លួនបានយ៉ាងល្អ។ ចំណាត់ថ្នាក់ទាំងនោះមានដូចជា៖

  1. ចាន់ រតនា ប៉ះ Rudy Agustain ដោយផ្តួលកីឡាករឥណ្ឌូនេស៊ីរូបនេះ ក្នុងទឹកទី២
  2. ចាន់ រតនា ប៉ះ Ramon Gonzales ដោយផ្តួលកីឡាករហ្វីលីពីនរូបនេះ ត្រឹមទឹកទី១ប៉ុណ្ណោះ
  3. ចាន់ រតនា ប៉ះ Abro Fernandes  ដោយផ្តួលកីឡាករឥណ្ឌូនេស៊ីរូបនេះ ក្នុងទឹកទី២
ចាន់ រតនា ប៉ះ Rudy Agustain
ចាន់ រតនា ប៉ះ Rudy Agustain
ចាន់ រតនា ប៉ះ Ramon Gonzales
ចាន់ រតនា ប៉ះ Ramon Gonzales
ចាន់ រតនា ប៉ះ Abro Fernandes
ចាន់ រតនា ប៉ះ Abro Fernandes

ទាំងនេះពិតជាមានមោទនៈភាពណាស់សម្រាប់កម្ពុជាយើងដែលមានកីឡាករដូចជា ចាន់ រតនា ដែលបានសាងភាពល្បីល្បាញជូនមាតុភូមិ៕

ចង់ឃើញការផ្តួលដៃគូរបស់ ចាន់ រតនា ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Kongmona Mithora
គង់ម៉ូណា មិថុរ៉ា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T