លោក Schmeichel ថា Man Utd បានលក់កីឡាករដែល Sir Alex គិតថាជាអនាគតប្រធានក្រុមដ៏ល្អម្នាក់

//s5.kh1.co/cf/cfd01553ea719f9dd3c9a5ef9943521cca1b46ab.jpg
កីទ្បា

 ០៨-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

លោក Schmeichel ថា Man Utd បានលក់កីឡាករ Jonny Evans ដែល Sir Alex គិតថាជាអនាគតប្រធានក្រុមដ៏ល្អម្នាក់

អង់គ្លេស៖ អតីតអ្នកចាំទីឆ្នើមរបស់ក្លិប Manchester United គឺលោក Peter Schmeichel បានចេញមកនិយាយពីការសម្រេចចិត្តលក់កីឡាករ Jonny Evans ដែលលោក Sir Alex Ferguson បានមើលឃើញថាជាអនាគតប្រធានក្រុមក៍ល្អម្នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Jonny Evans កាលលេងឲ្យ Man Utd
  កីឡាករ Jonny Evans កាលលេងឲ្យ Man Utd

កីឡាករ Jonny Evans បានចាកចេញពីក្លិប Man Utd ទៅចូលរួមជាមួយក្លិប West Brom នៅក្នុងឆ្នាំ២០១៥ ពេលដែលលោក Louis van Gaal នៅជាគ្រូបង្វឹក។ បច្ចុប្បន្នរូបគេកំពុងលេងឲ្យក្លិប Leicester City ហើយក៏ជាខ្សែការពារសំខាន់មួយរូបឲ្យក្លិបមួយនេះផងដែរ។

  កីឡាករ Jonny Evans
  កីឡាករ Jonny Evans

លោក Schmeichel ថារូបលោកមើលគ្រប់ការប្រកួតទាំងអស់របស់ Leicester ព្រោះកូនប្រុសរបស់គាត់ជាអ្នកចាំទីដៃទី១ឲ្យក្លិបមួយនេះ គឺកីឡាករ Kasper Schmeichel ។ ហើយលោកក៏បានសង្កេតឃើញថាកីឡាករ Jonny Evans ពិតជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើជាប្រធានក្រុមដ៏ល្អម្នាក់ ដែល Man Utd កំពុងតែខ្វះនៅពេលនេះ។

  កីឡាករ Jonny Evans
  កីឡាករ Jonny Evans

ខ្ញុំមិនយល់សោះថាហេតុអ្វីបានជា Man Utd ដាច់ចិត្តលក់កីឡាករ Jonny Evans។ រូបគេជាកីឡាករល្អម្នាក់ បើទោះបីជាគេមានបញ្ហារបួសពេលនៅជាមួយក្លិបក៏ពិតមែន។ បច្ចុប្បន្ន Evans លេងបានគ្រប់ប្រកួតឲ្យ Leicester ហើយកីឡាកររូបនេះពិតជាមានដុងជាអ្នកដឹកនាំដោយនៅក្នុងការប្រកួតរូបគេតែងតែស្រែកប្រាប់មិត្តរួមក្រុម និងធ្វើយ៉ាងណាឲ្យកីឡាករនៅជុំវិញខ្លួនប្រុងប្រៀបបានល្អ។ លោក Sir Alex តែងតែចាត់ទុក Jonny Evans ថាជាអនាគតប្រធានក្រុមក៏ល្អម្នាក់របស់ Man Utd ប៉ុន្តែក្លិបរបស់យើងបែរជាលក់រូបគេចេញទៅវិញ៕

  លោក Peter Schmeichel   
  លោក Peter Schmeichel     
  លោក Peter Schmeichel     

ប្រភពmetro

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T