ប្តូរចិត្តឈប់លក់វិញ! ពេលនេះ ជា វណ្ណារិទ្ធ បង្ហាញផ្ទះសង់រួច យ៉ាងស្កឹមស្កៃ

//s5.kh1.co/38/383bd8a605a5c65856ec21feb839db2ee022fb54.jpg
តារា & កម្សាន្ដ

 ០៨-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

លោកជា វណ្ណារិទ្ធ ជាតារាមួយរូបដែលតែងតែធ្វើឲ្យមហាជនទាំងមូល ចាត់ទុកលោកជាមេគ្រួសារមួយដ៏ល្អ ជាពិសេស ពេលនេះលោកជោគជ័យទាំងការងារសិល្បៈ និងជីវិតគ្រួសារ។

ភ្នំពេញ៖ តារាសម្ដែង និងពិធីករឆ្នើមលោក ជា វណ្ណារិទ្ធ ពេលនេះ លោកកាន់តែទទួលបានប្រជាប្រិយភាព បើទោះបី បច្ចុប្បន្ន លោកមានប្រពន្ធ និងកូនប្រុសពីរនាក់រួចក៏ពិតមែន ហើយអាចនិយាយបានថា លោកជោគជ័យទាំងការងារសិល្បៈ និងជីវិតគ្រួសារ បន្ទាប់ពីមានកូនៗគួរឲ្យស្រលាញ់ពីរនាក់រួចមក។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ប៉ុន្មានឆ្នាំចុងក្រោយនេះ លោក ជា វណ្ណារិទ្ធ កាន់តែមានសេចក្ដីសុខ ព្រមទាំងបង្ហាញសកម្មភាពពីជីវិតឯកជនជាមួយភរិយា និងកូនៗធ្វើឲ្យមហាជនរួមទាងហ្វេនៗច្រណែននឹងជិវិតគ្រួសារពោរពេញដោយយសុភមង្គលលោកជានិច្ច។ ក្នុងនោះដែរ ពិធីកររូបនេះ មិនត្រឹមតែជាសិល្បៈករមួយរូបមានឈ្មោះល្បីល្បាញប៉ុណ្ណោះទេ តែលោកនៅមានមុខជំនួញផ្ទាល់ខ្លួន ដែលកំពុងដំណើរការយ៉ាងជោគជ័យផងដែរ។

ជាក់ស្ដែង ថ្មីៗនេះ លោកបានបង្ហាញផ្ទះកំពុងសាងសង់ និងត្រូវដាក់លក់វិញ តែមុននេះបន្តិចស្រាប់តែលោកបានផ្លាស់ប្ដូរចិត្តមិនលក់វិញផងដែរ។ ដោយពេលនេះ ផ្ទះថ្មី ពិធីកររូបនេះ ក៏បានសាងសងរួចរាល់មួយរយភាគរយ ហើយផ្ទះថ្មីនេះ មើលទៅពិតជាធំស្កឹមស្កៃ ព្រមទាងមានបរិយាកាសល្អគួរឲ្យចង់រស់នៅតែម្ដង។ ជាពិសេស ​ មានទីធ្លានៅមុខផ្ទះសមល្មមអាចដាំរុក្ខជាតិបន្លែផ្លែផ្កាបានទៀតផង បើតាមការនិយាយពីតារាប្រុសរូបនេះផ្ទាល់៕

សូមទស្សនារូបភាពខាងក្រោម៖ 

   លោក ជា វណ្ណារិទ្ធ
   លោក ជា វណ្ណារិទ្ធ
   លោក ជា វណ្ណារិទ្ធ
   លោក ជា វណ្ណារិទ្ធ
   លោក ជា វណ្ណារិទ្ធ ជាមួយកូនប្រុស និងផ្ទះបានសាងសង់រួចរាល់
   លោក ជា វណ្ណារិទ្ធ ជាមួយកូនប្រុស និងផ្ទះបានសាងសង់រួចរាល់
   លោក ជា វណ្ណារិទ្ធ ជាមួយកូនប្រុស និងផ្ទះបានសាងសង់រួចរាល់
   លោក ជា វណ្ណារិទ្ធ ជាមួយកូនប្រុស និងផ្ទះបានសាងសង់រួចរាល់
   លោក ជា វណ្ណារិទ្ធ និងផ្ទះបានសាងសង់រួចរាល់
   លោក ជា វណ្ណារិទ្ធ និងផ្ទះបានសាងសង់រួចរាល់
  លោក ជា វណ្ណារិទ្ធ និងផ្ទះបានសាងសង់រួចរាល់
  លោក ជា វណ្ណារិទ្ធ និងផ្ទះបានសាងសង់រួចរាល់
ផ្ទះថ្មី លោក ជា វណ្នារិទ្ធ
ផ្ទះថ្មី លោក ជា វណ្នារិទ្ធ
ជា វណ្ណារិទ្ធ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T