អីយ៉ាស! David Moyes មានគំនិតផ្ទេរយកអតីតកូនក្រុមកាលនៅ Man UTD ២រូបនេះ មកលេងនៅ West Ham

//s5.kh1.co/91/911c181bbcbeff653b1679bfb367799e75037eb1.jpg
កីទ្បា

 ០៨-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

David Moyes មានគំនិតផ្ទេរយកអតីតកូនក្រុមកាលនៅ Man UTD ២រូប រួមមានខ្សែការពារ Phil Jones និងខ្សែបម្រើ Jesse Lingard

អង់គ្លេស៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា អ្នកចាត់ការទូទៅក្រុម West Ham United លោក David Moyes កំពុងពិចារណាផ្ទេរយកកីឡាកររបស់ Man UTD ចំនួន២រូប រួមមានខ្សែការពារ Phil Jones និងខ្សែបម្រើ Jesse Lingard ប្រសិនបើក្រុមរបស់លោក អាចបន្តឈរជើងលេងនៅក្របខណ្ឌ​ Premier League  នៅរដូវកាលក្រោយទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Phil Jones និង Jesse Lingard
កីឡាករ Phil Jones និង Jesse Lingard

ជាការពិតណាស់ បើទោះជា Jones ទើបបន្តកុងត្រាថ្មីជាមួយ Man UTD រយៈពេល៤ឆ្នាំក៏ដោយ ប៉ុន្តែរនាំងការពាររូបនេះ ហាក់មិនស្ថិតក្នុងគម្រោងប្រើប្រាស់របស់លោក Ole Gunnar Solskjaer នោះទេ ដោយរូបគេចូលលេងបានត្រឹម៨ប្រកួតប៉ុណ្ណោះ គិតរាល់ព្រឹត្តិការណ៍ទាំងអស់ក្នុងរដូវកាលនេះ។

https://s5.kh1.co/__image/w=640,h=480,q=100/8a/8adf4341d9e17b62851c5a6269c1c840840b3d2c.png

ចំណែកឯ Lingard វិញ បង្ហាញខ្លួនបាន៣៦ប្រកួត​ក្នុងរដូវកាលនេះ ប៉ុន្តែចាប់តាំងពីក្របខណ្ឌ​ Premier League បើកដំណើការវិញ ខ្សែបម្រើសញ្ជាតិអង់គ្លេស មិនទាន់ត្រូវបានលោក Solskjaer ដាក់ឲ្យចូលលេងម្ដងនៅឡើយទេ ដោយតំណែងរបស់គេ បានធ្លាក់ទៅលើកីឡាករចំណូលថ្មី ​Bruno Fernandes

https://s5.kh1.co/__image/w=650,h=471,q=100/a0/a0f49f4ffa95e88f2bb36c80cea20cb54a922a4a.png

ជាមួយគ្នានេះ បើយោងតាមការចុះផ្សាយរបស់កាសែត The Independent គ្រូបង្គោលក្រុម West Ham លោក Moyes មានគំនិតសាងយក Jones និង Lingard ពី Man UTD ប្រសិនបើ West Ham មិនធ្លាក់ទៅលីគលំដាប់ទី២ នៅរដូវកាលក្រោយ។

គួរឲ្យដឹងដែរថា លោក Moyes ធ្លាប់ធ្វើការជាមួយ កីឡាករទាំងពីររូបនេះ ម្ដងរួចទៅហើយ ពោលគឺពេលដែលលោកទៅដឹកនាំក្លិបបិសាចក្រហម បន្តពីលោក Sir Alex Ferguson  រដូវកាល ២០១៣/១៤៕

   លោក David Moyes កាលនៅ​ Man UTD
   លោក David Moyes កាលនៅ​ Man UTD

ប្រភព90min

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T