អ៊ឺចឹង​​បាន​​ស្និទ្ធ​ស្នាល​​នឹង​គ្នា​! ទើប​តែ​ដឹង​ថា តាម​​ពិត​​តារា​​សម្តែង​​​ថៃ​​​ទាំង​​​នេះ​ មាន​​អ្នក​​គ្រប់​​គ្រង​​ដូច​គ្នា​

//s5.kh1.co/ce/ce3764ca8ca0b25cdccaaf61072a95312e312908.jpg
នារី

 ០៨-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

អ្នកគាំទ្រតារាថៃភាគច្រើន ធ្លាប់តែដឹងពីព័ត៌មានរឿងភាគថ្មីៗ ជីវិតការរស់នៅ ជីវិតសិល្បៈ និងជីវិតគូរបស់ពួកគេជា​ដើម

អ្នកគាំទ្រតារាថៃភាគច្រើន ធ្លាប់តែដឹងពីព័ត៌មានរឿងភាគថ្មីៗ ជីវិតការរស់នៅ ជីវិតសិល្បៈ និងជីវិតគូរបស់ពួកគេជា​ដើម។ ប៉ុន្តែអ្នកគាំទ្រជាច្រើនមិនធ្លាប់បានដឹងថា តារាសម្តែងថៃទាំងនេះមានអ្នកគ្រប់គ្រងជាអ្នកណា? ហើយតារារូបណា​ខ្លះដែលមានអ្នកគ្រប់គ្រងតែមួយដូចគ្នា?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

1. លោក Porshe Saran និងកញ្ញា Bow Maylada

តារាសម្តែងប្រុស លោក Porshe Saran និងតារាសម្តែងស្រី កញ្ញា Bow Maylada អ្នកទាំងពីរគឺមាន​អ្នកគ្រប់​គ្រងឈ្មោះ Bermb។  សម្រាប់កញ្ញា Bow Maylada​​ បានចុះកុងត្រាជាមួយនឹងទូរទស្សន៍ថៃប៉ុស្តិ៍លេខ3។ រីឯលោក Porshe Saran កំពុងជាប់បំរើការងារជាមួយទូរទស្សន៍ថៃប៉ុស្តិ៍លេខ7។​

លោក Porshe Saran និងកញ្ញា Bow Maylada
លោក Porshe Saran និងកញ្ញា Bow Maylada

2. Dj Push, អ្នកនាង Jooy Warattaya, និងលោក Toey Pongsakorn

 Dj Push និងភរិយាសំណព្វចិត្ត អ្នកនាង Jooy Warattaya ដោយពួកគេទាំងពីរនាក់មានទំនាក់ទំនងជាមួយ​នឹងតារាសម្តែង Toey Pongsakorn យ៉ាងជិតស្និទ្ធិ។ ពេលខ្លះពួកគេទាំង 3នាក់បានធ្វើដំណើរចេញទៅប្រទេស​ផ្សេងៗ​ជាមួយគ្នាថែមទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេទាំង 3នាក់ថែមទាំងមានអ្នកគ្រប់គ្រងតែមួយឈ្មោះថា Orn ។

 Dj Push, អ្នកនាង Jooy Warattaya, និងលោក Toey Pongsakor
 Dj Push, អ្នកនាង Jooy Warattaya, និងលោក Toey Pongsakor

3.    លោក Thanwa Suriyajak និងលោក Denkhun Ngamnet

រី​ឯលោក Thanwa Suriyajak និងលោកDenkhun Ngamnet ក៏មានអ្នកគ្រប់គ្រងដូចគ្នាដែលមានឈ្មោះថា Moss ៕

លោក Thanwa Suriyajak និងលោក Denkhun Ngamnet
លោក Thanwa Suriyajak និងលោក Denkhun Ngamnet
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T