ប៉ាៗដែល Fandom ប្រាថ្នា! ថ្ងៃប្រឡង ឪពុក​ម្នាក់នេះ សុខចិត្តឈរលើករូបភាព BTS Jin​ លើកទឹកចិត្តកូន

//s5.kh1.co/b9/b9b90b82b5717598e486e963925f6062b2f259e0.jpg
តារា & កម្សាន្ដ

 ០៨-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ដើម្បីជាការលើកទឹកចិត្តកូនចេញពីប្រលង បុរសជនជាតិចិន ម្នាក់នេះ ហ៊ានលះបង់ ឈរលើកផ្ទាំងរូបភាព របស់ ក្រុមBTS សមាជិក Jin ដើម្បីកូនស្រីរបស់ខ្លូន

ចិន៖ កាលពីថ្មីៗនេះ រូបភាពមួយដែលបានចែកចាយ ពាសពេញលើសង្គម Weibo និងកំពុងល្បីលើបណ្តាញសង្គមនានា នៅក្នុងប្រទេសកូរ៉េ ក្រោយពីបានឃើញ បុរសចំណាស់ម្នាក់បានឈររង់ចាំកូនស្រី ដោយមានរូបភាពក្រុម BTS ដែលជាសមាជិក Jin នៅក្នុងដៃទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលពិសេស រូបភាពនេះដែរ ត្រូវបានអ្នកគាំទ្ររបស់ ក្រុមតារាចម្រៀងប្រុសលំដាប់ពិភពលោក BTS មានការសប្បាយចិត្តជាពន់ពេក និងរំជួលជាខ្លាំង ដែលបានឃើញបុរសជនជាតិចិនរូបនេះ បានឈររង់ចាំ កូនស្រីចេញពីប្រលងថ្នាក់ជាតិ ដើម្បីជាការលើកទឹកចិត្ត​ដល់កូនស្រីរបស់ខ្លួន ដោយបានកាន់រូបភាព សមាជិក Jin ដែលជាអាយដលរបស់នាង បែបនេះទៅវិញ។

ក្រោយពីឃើញរូបភាពបែបនេះ មាន Army លើសកលលោក(ឈ្មោះ​ fandom របស់ក្រុមBTS) បានកោតសរសើរដល់ទឹកចិត្តឪពុក ដែលបានលះបង់ ឈរចាំអស់រយៈពេលជាយូរ លើសពីនេះទៀត បាននិយាយថា​ ក្មេងស្រីម្នាក់នោះពិតជាសំណាងណាស់ដែលមាន​ឪពុកបែបនេះ ហ៊ានធ្វើរឿងអស់សំណើចមួយនេះ ដើម្បីជាការលើកទឹកចិត្តកូន៕

សូមទស្សនារូបខាងក្រោម៖

Jin
Jin
Jin
Jin
រូបភាពបុរសចិន ដែលឈរកាន់ផ្ទាំងរូបភាព
រូបភាពបុរសចិន ដែលឈរកាន់ផ្ទាំងរូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T