សឹងតែមិនជឿ! ជីវិតកូនចិញ្ចឹមរបស់តារាហូលីវូដ Angelina Joile ពីមុន និងបច្ចុប្បន្ន ខុសគ្នាខ្លាំងបែបនេះ

//s5.kh1.co/8c/8c5489d6ff7163b017ca280b3723f4c0be5272ef.jpg
សង្គម

 ០៩-កក្កដា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ដូចអ្នកទាំងអស់គ្នាធ្លាប់ដឹងរួចទៅហើយថា តារាសម្តែងស្រីហូលីវ៉ូដដ៏ល្បីម្នាក់ឈ្មោះថា Angelina Joile បានសាងកេរ្តិ៍ឈ្មោះយ៉ាងខ្លាំងសម្រាប់ពិភពលោកទាំងមូល

បរទេស៖ ដូចអ្នកទាំងអស់គ្នាធ្លាប់ដឹងរួចទៅហើយថា តារាសម្តែងស្រីហូលីវូដដ៏ល្បីម្នាក់ឈ្មោះថា Angelina Joile បានសាងកេរ្តិ៍ឈ្មោះយ៉ាងខ្លាំងសម្រាប់ពិភពលោកទាំងមូល ដោយក្នុងនោះវត្តមានរបស់គាត់ក៏មានក្នុងប្រទេសកម្ពុជាយើងច្រើនដែរ។ ជាក់ស្តែងគាត់បានបង្កើតជារឿងមួយទៀតសម្រាប់ប្រទេសកម្ពុជាយើងផ្ទាល់តែម្តង ដោយមានចំណងជើងថា ដំបូងឡើយគេសម្លាប់ប៉ារបស់ខ្ញុំ ឬ First They Killed my Father ដែលដឹកនាំផ្ទាល់ដោយ Angelina Joile នេះតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើយើងនិយាយពីរឿងអតីតកាលវិញ គាត់បានជ្រើសរើសកូនចិញ្ចឹមច្រើនណាស់ពីប្រទេសនានាទូទាំងពិភពលោក ហើយក្នុងនោះក៏មានកូនខ្មែររបស់យើងម្នាក់ដែរ។ ចង់ដឹងថាជីវិតកាលពីមុន និងបច្ចុប្បន្នរបស់កូនចិញ្ចឹមរបស់គាត់យ៉ាងដូចម្តេចនោះ សូមតាមដានក្រោមនេះ៖

១. Maddox Chivan

 Angelina Joile និង Maddox Chivan កាលពីឆ្នាំ ២០០៥ និង ២០១៩
 Angelina Joile និង Maddox Chivan កាលពីឆ្នាំ ២០០៥ និង ២០១៩

កូនចិញ្ចឹមដំបូងគេដែលអ្នកស្រី Jolie បានជ្រើសមកចិញ្ចឹមគឺ ជាកូនកំព្រាម្នាក់ដែលរស់នៅក្នុងខេត្តបាត់ដំបង នៃប្រទេសកម្ពុជាយើងនេះ កាលពីឆ្នាំ ២០០២ ហើយពេលនោះក្មេងប្រុសម្នាក់នោះមានអាយុតែ ៧ខែទេ។ រយៈពេល ៤ឆ្នាំក្រោយមក គាត់ក៏ត្រូវបានតារាសម្តែងម្នាក់ទៀតដែលជាស្វាមីរបស់លោកស្រី Jolie ចិញ្ចឹមបន្ត ហើយក៏បានផ្លាស់ប្តូរឈ្មោះហៅក្រៅរបស់គេពី Jolie ទៅជា Jolie-Pitt វិញ។ បច្ចប្បន្ននេះគាត់អាយុបាន ១៨ឆ្នាំ ហើយក៏បានកំពុងតែសិក្សាក្នុងសាកលវិទ្យាល័យ Yonsei ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងតាំងពីឆ្នាំមុនមកម្ល៉េះ។ 

២. Pax Thien

 Angelina Joile និង  Pax Thien កាលពីឆ្នាំ ២០០៧ និង២០១៨
 Angelina Joile និង  Pax Thien កាលពីឆ្នាំ ២០០៧ និង២០១៨

លោកស្រី Jolie បានចិញ្ចឹមកូនម្នាក់ទៀតឈ្មោះថា Pax អាយុ៣ឆ្នាំ កាលពីឆ្នាំ២០០៧ ដែលគេជាក្មេងកំព្រា ក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម។ នៅឆ្នាំបន្ទាប់ Pitt ក៏បានចិញ្ចឹមក្មេងនេះជាមួយគ្នាដែរ។ បច្ចុប្បន្ននេះ គាត់មានអាយុ ១៦ឆ្នាំ និងចូលចិត្តខាងវិស័យថតរូប និងដើរតួនាទីជាតួតិចតួចមួយក្នុងរឿង Maleficent។ 

៣. Zahara Marley

 Angelina Joile និង Zahara Marley កាលពីឆ្នាំ ២០០៥ និង ២០១៩
 Angelina Joile និង Zahara Marley កាលពីឆ្នាំ ២០០៥ និង ២០១៩

Zahara ត្រូវបានលោកស្រី Jolie ជ្រើសមកចិញ្ចឹម ពីប្រភពជាកុមារកំព្រាពីតំបន់ Addis Ababa ប្រទេស Ethiopia ក្នុងឆ្នាំ ២០០៥។ កាលនោះ នាងអាយុទើបតែ ៦ខែទេ។ បន្ទាប់មកនាងក៏ត្រូវបានលោក Brad Pitt ចិញ្ចឹមជាមួយនៅឆ្នាំក្រោយ។ បច្ចុប្បន្ននេះ នាងអាយុ ១៥ឆ្នាំ និងមានរឿងពីរសម្រាប់ទាក់ទងនាងថតរួចហើយ ប៉ុន្តែក្តីស្រមៃរបស់នាងគឺចង់ក្លាយជាតារាបង្ហាញម៉ូដ។ 

៤. Shiloh Nouvel

 Angelina Joile និង Shiloh Nouvel កាលពីឆ្នាំ ២០១៤ និង ២០១៩
Angelina Joile និង Shiloh Nouvel កាលពីឆ្នាំ ២០១៤ និង ២០១៩

ដើម្បីស្វាគមន៍ការមកដល់នៃកូនបង្កើតដំបូងរបស់លោកស្រី Jolie និង Pitt ពួកគេទាំងពីរបានធ្វើដំណើតទៅប្រទេស Namibia ដើម្បីជ្រើសរើសវាជាកន្លែងបង្កើតកូនស្រីរបស់ខ្លួនក្នុងទីក្រុង Swakopmund។ សព្វថ្ងៃនេះ Shiloh អាយុបាន ១៤ឆ្នាំហើយ។

៥. Knox Leon និង Vivienne Marcheline

 Angelina Joile, Knox Leon និង Vivienne Marcheline
 Angelina Joile, Knox Leon និង Vivienne Marcheline

ក្នុងឆ្នាំ ២០០៨ លោកស្រី Jolie បានបង្កើតកូនភ្លោះមួយគូស្រីមួយ ប្រុសមួយ។ កូនប្រុសឈ្មោះថា Knox និងកូនស្រីឈ្មោះ Vivienne ក្នុងមន្ទីរពេទ្យ Seaside hospital ក្នុងទីក្រុង Nice ប្រទេសបារាំង។ បច្ចុប្បន្ននេះពួកគេអាយុ ១១ឆ្នាំហើយ៕ 

Meng Soksearn
Mc Searn (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T