ថ្មីចែស! ខ្លាចឆ្លងកូវីដ គេដាក់មនុស្សយន្តឲ្យរាំលើកទឹកចិត្តកីឡាករ នៅក្នុងការប្រកួតកីឡា (មានវីដេអូ)

//s5.kh1.co/f6/f61df554ee66d164daf74c2fcef567254e23f2f6.jpg
បច្ចេកវិទ្យា

 ០៨-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ការប្រកួតកីឡាត្រូវបានធ្វើឡើង ដោយមិនមានអ្នកចូលរួមទស្សនានិងគាំទ្រ នៅក្នុងកីឡដ្ឋាន។

ជប៉ុន៖ សម័យកូវីដ-១៩ មនុស្សជាច្រើនមិនត្រូវបានអនុញ្ញាតឲ្យចូលរួមទស្សនា ព្រឹត្តិការណ៍កីឡាផ្សេងៗបានទេ ប៉ុន្តែប្រទេសជប៉ុននៅតែមានយុទ្ធសាស្ត្រ ក្នុងការលើកទឹកចិត្តដល់កីឡាកររបស់ពួកគេ។ ការប្រកួតកីឡាត្រូវបានធ្វើឡើង ដោយមិនមានអ្នកចូលរួមទស្សនានិងគាំទ្រ នៅក្នុងកីឡដ្ឋាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រុមកីឡាបេហ្ស៍ប័ល (Baseball) Fukuoka SoftBank Hawks នៅតែមានក្រុមចាំជួយលើកទឹកចិត្ត ដោយក្រុមទាំងនោះសុទ្ធតែជាមនុស្សយន្តនិងឆ្កែយន្ត។ មនុស្សយន្ត Pepper និងឆ្កែយន្ត Spot គឺជាកម្មសិទ្ធរបស់ក្រុមហ៊ុន SoftBank ដែលបានជួយបង្កើនបរិយាកាសកាន់តែប្លែក នៅក្នុងការប្រកួតកីឡា នៅក្នុងសប្ដាហ៍នេះ។

ឆ្កែយន្ត Spot និងមនុស្សយន្ត Pepper ដែលកំពុងរាំអបអរ
ឆ្កែយន្ត Spot និងមនុស្សយន្ត Pepper ដែលកំពុងរាំអបអរ

ការអបអរសាទរនេះគឺជាព្រឹត្តិការណ៍ដំបូងបង្អស់ ក្នុងចំណោមព្រឹត្តិការណ៍ជាច្រើន ដែលនឹងដំណើរការដល់ចុងខែ។ ក្រុមហ៊ុន SoftBank បានបញ្ជាក់ថា វាជាលើកដំបូងហើយ ដែលឆ្កែយន្ត Spot បានមករាំគាំទ្រ នៅក្នុងព្រឹត្តិការណ៍កីឡាដូចនេះ។

ឆ្កែយន្ត Spot ត្រូវបានផលិតឡើងដោយក្រុមហ៊ុន Boston Dynamics ដែលជាបុត្រសម្ពន្ធរបស់ក្រុមហ៊ុន SoftBank។ ចំណែកមនុស្សយន្ត Pepper ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន SoftBank Robotics ដែលជាបុត្រសម្ពន្ធរបស់ក្រុមហ៊ុន SoftBank ផងដែរ។

បើចង់ដឹងថា ពួកវាមានសកម្មភាពបែបណានោះ សូមទស្សនាវីដេអូនៅខាងក្រោមនេះ៕

វីដេអូ
Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T