អបអរសាទរ! Onew សមាជិកក្រុម SHINee បានបញ្ចប់ភារកិច្ចយោធាហើយ

//s5.kh1.co/6d/6da8391565919bddbc23090f25c02b278c55e521.jpg
នារី

 ០៨-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

Onew ដែលជាសមាជិកក្រុម SHINee បានបញ្ចប់ភារកិច្ចក្នុងជួរកងទ័ពហើយនាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នេះ។

កូរ៉េខាងត្បូង៖ Onew ដែលជាសមាជិកក្រុម SHINee បានបញ្ចប់ភារកិច្ចក្នុងជួរកងទ័ពហើយនាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នេះ។ Onew បានចូលហ្វឹកហាត់បម្រើក្នុងជួរកងទ័ពនាអំឡុងខែធ្នូ ឆ្នាំ២០១៨ ដោយលោកជាសមាជិក SHINee ដំបូងបង្អស់ដែលចូលជួរបម្រើកងទ័ព។ បន្ទាប់ពីជិតមួយឆ្នាំកន្លះនៃការបម្រើគាត់នឹងត្រូវបានរំសាយពីយោធាជាផ្លូវការ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Onew បានចំណាយពេលវិស្សមកាលចុងក្រោយរបស់គាត់មុនពេលគាត់ឈប់ធ្វើការនៅថ្ងៃនេះ ប៉ុន្តែបានទទួលការបញ្ជាឱ្យឈប់នៅថ្ងៃទី ២០ ដោយមិនឲ្យវិលត្រឡប់ទៅអង្គភាពរបស់គាត់ទេ ក្នុងគោល បំណងដើម្បីការពារការរីករាលដាលនៃ COVID-19។  

ផលិតកម្ម SM Entertainment បានចេញសេចក្តីថ្លែងការណ៍ថា៖

វាជាការពិតដែលថា Onew បានចេញមកវិស្សមកាលចុងក្រោយរបស់គាត់នៅថ្ងៃនេះ។ ដើម្បីទប់ស្កាត់ការរីករាលដាលនៃ COVID-19 គាត់ត្រូវបានគេបញ្ជា ឱ្យរំសាយចេញពីយោធាដោយមិនចាំបាច់វិលត្រឡប់ទៅអង្គភាពរបស់គាត់ទេ។  Onew នឹងត្រូវរំសាយពីយោធានៅថ្ងៃទី ២០ ខែកក្កដាដោយមិនវិលត្រឡប់ទៅអង្គភាពរបស់គាត់ទេ។

SM Entertainment

នៅពេលដែលជំងឺរាតត្បាតកំពុងបន្តរីករាលដាលពាសពេញពិភពលោក ខាងយោធាកំពុងប្រុងប្រយ័ត្ននិងបញ្ជាឱ្យកងទ័ពទាំងអស់ដែលនៅវិស្សមកាលចុងក្រោយរបស់ពួកគេចាកចេញ ដោយមិនវិល ត្រឡប់ទៅមូលដ្ឋានរៀងៗខ្លួនវិញទេ។

SM Entertainment បានប្រកាសថាដើម្បីគោរពតាមបទដ្ឋាននៃការនៅគម្លាតពីសង្គម ពួកគេនឹងមិនរៀបចំព្រឹត្តិការណ៍រំសាយពិសេសសម្រាប់ Onew ឡើយ។

Onew គឺជាសមាជិកដំបូងនៃក្រុម SHINee ដែលបានចុះឈ្មោះចូលរួម។ Key និង Minho ដែលបានបម្រើយោធាដូច Onew នោះ គឺឆាប់ៗនេះត្រូវបានគេរំពឹងថានឹងត្រូវរំសាយចេញនៅថ្ងៃទី ៧ ខែតុលានិងថ្ងៃទី ១៥ ខែវិច្ឆិកាផងដែរ។ ចំណែក Taemin វិញគឺមិនទាន់បានចុះឈ្មោះសម្រាប់នៅឡើយទេ៕

Onew
Onew
Onew
Onew
Phon Panha
Uchiha (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T