សង្វៀនស៊ីប៊ីអេស អាចនឹងរញ្ជួយទេសប្តាហ៍នេះ បើសុទ្ធតែកីឡាករលំដាប់ៗប៉ះគ្នា

//s5.kh1.co/e4/e4cf3cb20fe7ec5af4e4b4067aee7c076b1b07b1.jpg
កីទ្បា

 ០៨-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

កីឡាករគុនខ្មែរល្បីៗជាច្រើនរូប ប៉ះគ្នាសុទ្ធតែជំនួបគូពិសេសៗ

ភ្នំពេញ៖ កីឡាករលំដាប់ៗជាច្រើនរូបនឹងត្រូវប៉ះគ្នា ទៅតាមកម្មវិធីដែលបានរៀបចំនៅសង្វៀនស៊ីប៊ីអេស។ ការប្រកួតនៅថ្ងៃសៅរ៍ពេលព្រឹក ឈាន ហុង ដែលទើបតែជាសះស្បើយពីរបួសកជើង និងត្រូវប៉ះ អ៊ុង កំសត់ ចំណែកឯប្អូននាគខ្មៅ ឃីម​ បូរ៉ា ប៉ះ ពុទ្ធ សំបូរ។ ឈានចូលដល់ថ្ងៃត្រង់ កណ្តាប់ដៃភ្លើង រឿង សោភ័ណ្ឌ និងត្រូវប៉ះសងសឹកជាមួយ វង្ស វិឆ័យ រីឯពេលល្ងាចវិញ ឡុង សំណាង ត្រូវប៉ះអ្នកលេងរូបស្រស់ យ៉េន ឌីណា ដែលទាំងនេះសុទ្ធតែជាគូខ្លាំងៗប្រចាំថ្ងៃសៅរ៍ នាសប្តាហ៍នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=650,q=100/ca/caaf97b3edc873d7e40dd81bae686da79a78036e.png

ថ្ងៃបន្ទាប់ដែលជាថ្ងៃអាទិត្យ ក៏មានគូល្អៗដូចជា លោកមេទ័ព សួន ចាន់នី និងត្រូវប្រកួតជាមួយ រិន សារដ្ឋ ចំណែក បឺត សង្ឃឹម ប៉ះ រៀមច្បង​ យុគ យគ្សផ្លែ រហូតដល់ពេលថ្ងៃ ឡុង ឡា ប៉ះ ធន់ ចាន់តាក់។ ក្រៅពីនេះក៏មានគូប្រកួតអមជាច្រើនអ្នកទៀតដែរ មិនមែនមានតែគូពិសេសដែលបានលើកឡើងខាងលើនោះទេ។ ចង់ដឹងថាគូពិសេសៗទាំងនេះអាចធ្វើឲ្យកក្រើកសង្វៀននៅចុងសប្តាហ៍នេះដែរឬទេ នឹងមិនធ្វើឲ្យអ្នករង់ចាំទស្សនាខកបំណងកុំភ្លេចរង់ចាំមើលទាំងអស់គ្នា៕

https://s5.kh1.co/__image/w=650,h=650,q=100/ec/ec150ed9d557e5b9e78c979563fb72ffd21a37f3.png
https://s5.kh1.co/__image/w=650,h=650,q=100/2d/2d8a3c103c81224b6624d36a952c5245a8878bd7.png
https://s5.kh1.co/__image/w=650,h=650,q=100/9f/9f070b0ddab8f0f078670e66ddde2a4d31d93d9f.png
https://s5.kh1.co/__image/w=650,h=650,q=100/7d/7d669d2e576775c6a10a4c9a194e9450e0b66944.png

ប្រភពCNC Boxing

Kongmona Mithora
គង់ម៉ូណា មិថុរ៉ា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T