អគារប៉មដែលមិនសាងសង់ពីបេតុងមានកម្ពស់ខ្ពស់បំផុតនៅលើពិភពលោក ដាក់លក់ក្នុងតម្លៃរាប់លានដុល្លារ

//s5.kh1.co/f9/f9bec1285b2bd853785ae301559ba6c2b1f3ffd8.jpg
សង្គម

 ០៨-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

អគារប៉មមួយ ឈ្មោះថា Sway Tower ស្ថិតនៅក្នុងតំបន់ Hampshire ប្រទេសអង់គ្លេស ដែលមានកម្ពស់១៤ជាន់ (ប្រមាណ៦៦,៥ម៉ែត្រ) និងត្រូវបានប្រកាសដាក់លក់ក្នុងតម្លៃរាប់លានដុល្លារអាមេរិកឯណោះកាលពីថ្មីៗនេះ។

អង់គ្លេស៖ អគារប៉មមួយ ឈ្មោះថា Sway Tower ស្ថិតនៅក្នុងតំបន់ Hampshire ប្រទេសអង់គ្លេស ដែលមានកម្ពស់១៤ជាន់ (ប្រមាណ៦៦,៥ម៉ែត្រ) និងត្រូវបានប្រកាសដាក់លក់ក្នុងតម្លៃរាប់លានដុល្លារអាមេរិកឯណោះកាលពីថ្មីៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អគារប៉ម Sway Tower ត្រូវបានសាងសង់ឡើងនៅក្នុងឆ្នាំ១៨៧៩ ដោយមិនមានបេតុងឡើយ ហើយត្រូវបានគេជឿជាក់ថាវាមានកម្ពស់ខ្ពស់ជាងគេបំផុតនៅលើពិភពលោកផងដែរ។ ចំពោះបរិស្ថានជុំវិញ គឺអាចគយគន់នូវទេសភាពដ៏ស្រស់ត្រកាលព្រៃឈើ និងឆ្នេរសមុទ្រខាងត្បូង រួមនឹងកោះ Isle of Wight ទៀតផង។

អស់រយៈពេល៤៧ឆ្នាំមកហើយ អគារប៉មគឺជាកម្មសិទ្ធរបស់គ្រួសារលោក Pual Atlas ដែលមានវ័យ៧៣ឆ្នាំ តែពេលនេះ លោកកំពុងស្វែងរកម្ចាស់ថ្មី ដោយប្រកាសដាក់លក់ក្នុងតម្លៃ២.៥លានផោន (ប្រមាណ៣.១លានដុល្លារអាមេរិក)។

លោក Pual Atlas បានមានប្រសាសន៍ថា គ្មាននរណាម្នាក់លក់អគារប៉មបែបនេះពីមុនឡើយ ហើយក៏គ្មាននរណាម្នាក់នឹងលក់ដែរ។ ឆ្នាំនេះលោកមានវ័យឈានចូល៧៤ឆ្នាំហើយ ដោយលោកគិតថា លោកគួរតែផ្លាស់ប្ដូរខ្លះមុនពេលទទួលមរណភាពទៅ។ ប្រសិនបើនរណាម្នាក់ឲ្យតម្លៃសមរម្យ លោកនឹងលក់ទៅឲ្យភ្លាមៗ។

គួរឲ្យដឹងដែរថា អគារប៉មនេះមានកាំជណ្ដើរចំនួន៣៣០កាំ បន្ទប់គេងចំនួន៤ អាងហែលទឹកដ៏ធំ កន្លែងវាយសី បូករួមទាំងទីធ្លាធំទូលាយ។ ហើយចំពោះអ្នកដែលជាម្ចាស់ ក៏អាចជួលទៅឲ្យសេវាទូរគមនាគមន៍ ដែលអាចរកប្រាក់ចំណូលបានចំនួន៣៥,០០០ផោនក្នុងមួយឆ្នាំផងដែរ (ប្រមាណ៤៤,០០០ដុល្លារអាមេរិក)៕

សូមទស្សនារូបភាពខាងក្រោម៖

ទិដ្ឋភាពខាងក្រៅ
ទិដ្ឋភាពខាងក្រៅ
ទិដ្ឋភាពខាងក្រៅ
ទិដ្ឋភាពខាងក្រៅ
ទិដ្ឋភាពខាងក្រៅ
ទិដ្ឋភាពខាងក្រៅ
ទិដ្ឋភាពខាងក្រៅ
ទិដ្ឋភាពខាងក្រៅ
ទិដ្ឋភាពខាងក្នុង
ទិដ្ឋភាពខាងក្នុង
ទិដ្ឋភាពខាងក្នុង
ទិដ្ឋភាពខាងក្នុង
ទិដ្ឋភាពខាងក្នុង
ទិដ្ឋភាពខាងក្នុង
ទិដ្ឋភាពខាងក្នុង
ទិដ្ឋភាពខាងក្នុង
ទិដ្ឋភាពដែលទស្សនាពីលើអគារប៉ម
ទិដ្ឋភាពដែលទស្សនាពីលើអគារប៉ម
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T