Taemin ជាសមាជិកក្រុម SHINee បានពន្យារពេលការត្រឡប់មកវិញ ដោយសារមូលហេតុនេះ

//s5.kh1.co/aa/aacb78ae4f92e32e7c60151687d7e1d62db4b183.jpg
នារី

 ០៨-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

aemin របស់ក្រុម SHINee គឺគ្រោងនឹងត្រឡប់មកវិញនាអំឡុងខែកក្កដានេះហើយ ប៉ុន្តែអ្វីៗត្រូវបានពន្យារពេលក្រោយពី Taemin មានរបួសកដៃ។

កូរ៉េខាងត្បូង៖ Taemin របស់ក្រុម SHINee គឺគ្រោងនឹងត្រឡប់មកវិញនាអំឡុងខែកក្កដានេះហើយ ប៉ុន្តែអ្វីៗត្រូវបានពន្យារពេលក្រោយពី Taemin មានរបួសកដៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមរបាយការណ៍ផ្តាច់មុខពីគេហទំព័រ Joy News24 បានឱ្យដឹងថា Taemin បានហាត់ក្បាច់រាំសម្រាប់បទចម្រៀងត្រលប់មកវិញរបស់គាត់នៅពេលដែលគាត់រងរបួសត្រង់កដៃស្តាំរបស់គាត់។ ខណៈពេលដែលការរងរបួសមិនធ្ងន់ធ្ងរនោះ Taemin នៅតែស្ថិតក្នុងស្ថានភាពដែលគាត់ត្រូវការព្យាបាលដើម្បីជាសះស្បើយឡើងវិញ។  

Taemin បានត្រៀមខ្លួនសម្រាប់ការវិលត្រឡប់របស់គាត់នៅខែកក្កដានេះ ដែលជាការត្រឡប់មកវិញលើកដំបូងរបស់គាត់ក្នុងរយៈពេល ១៧ ខែ ចាប់តាំងពីគាត់ចេញអាល់ប៊ុមខ្នាតតូចទី ២ របស់គាត់ "Want" កាលពីខែកុម្ភៈ ឆ្នាំ ២០១៩ ។

Taemin បានសម្រេចចិត្តពន្យារពេលកាលបរិច្ឆេទត្រលប់មកវិញ ដោយគាត់នឹងព្យាបាលឲ្យជាសះស្បើយពេញលេញដើម្បីបង្ហាញអ្នកគាំទ្រនូវការសម្តែងដ៏ល្អឥតខ្ចោះរបស់គាត់។ ផលិតកម្ម SM Entertainment មិនទាន់ធ្វើអត្ថាធិប្បាយអំពីការរងរបួសរបស់ Taemin និងការវិលត្រឡប់របស់ពន្យាពេលនៅឡើយទេ៕

សូមទស្សនារូបភាពខាងក្រោម៖

Taemin
Taemin
Taemin
Taemin
Taemin
Taemin
Phon Panha
Uchiha (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T