ក្រោយឈ្នះ Juventus លោកព្រះ Zlatan បោះសម្ដីថា ប្រសិនបើខ្លួនផ្ទេរមកតាំងពីដើមរដូវកាល AC Milan អាចនឹងឈ្នះពាន Serie A បាត់ហើយ

//s5.kh1.co/07/075595e3c486d56180a9655752eba1c966e6fc81.jpg
កីទ្បា

 ០៨-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ក្រោយឈ្នះ Juventus លោកព្រះ Zlatan បោះសម្ដីថា ប្រសិនបើខ្លួនផ្ទេរមកតាំងពីដើមរដូវកាល ម៉្លោះហើយ AC Milan អាចនឹងឈ្នះពាន Serie A បាត់ហើយ

អ៊ីតាលី៖ ក្លិប AC Milan បានផ្ដួលក្រុមជើងខ្លាំង សេះបង្កង់ Juventus យ៉ាងចាស់ដៃ ក្នុងលទ្ធផល ៤ទល់នឹង២ កាលពីម្សិលមិញ។ ក្នុងនោះ២គ្រាប់របស់ក្រុមលោក Maurizio Sarri រកបានដោយខ្សែបម្រើ Adrien Rabiot និង ម្ចាស់អាវលេខ៧ Cristiano Ronaldo ដោយឡែក៤គ្រាប់របស់ក្រុមម្ចាស់ផ្ទះ​ សម្រេចទីដោយខ្សែប្រយុទ្ធ Zlatan Ibrahimovic ខ្សែបម្រើ Franck Kessie កីឡាករវ័យ ២១ឆ្នាំ Rafael Leao និង ជម្រើសជាតិក្រូអាត Ante Rebic

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

ជាមួយគ្នានេះ ក្រោយទទួលបានជ័យជម្នះយ៉ាងត្រចះត្រចង់ ខ្សែប្រយុទ្ធចាស់វស្សា Zlatan ដែលរកបាន១គ្រាប់កាលពីយប់មិញនោះ បាននិយាយថា ប្រសិនបើខ្លួនផ្ទេរមកតាំងពីដើមរដូវកាល  ម៉្លោះហើយក្រុម AC Milan នឹងឈ្នះពានលីគកំពូលអ៊ីតាលី Serie A បាត់ទៅហើយ។

សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

ជើងស៊ុតវ័យ៣៨ឆ្នាំ បានលើកឡើងប្រាប់ កាសែត DAZN យ៉ាងដូច្នេះថា៖

ខ្ញុំចាស់ ហើយគ្មានអ្វីត្រូវលាក់បាំងទេ ប៉ុន្តែអាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ។ ខ្ញុំលេងបានច្រើននៅថ្ងៃនេះ ច្រើនជាងប្រកួតមុន និយាយឲ្យស្មោះត្រង់ចុះ ខ្ញុំពិតជាមានអារម្មណ៍ល្អ ហើយខ្ញុំតែងតែព្យាយាមជួយក្រុមដោយប្រើគ្រប់វិធីសាស្រ្តទាំងអស់។ ខ្ញុំដើរតួជាប្រធានក្លិបផង កីឡាករផង ហើយជាគ្រូបង្វឹកទៀត ហើយអ្វីដែលជាផលអវិជ្ជមាននោះ គឺខ្ញុំទទួលបានប្រាក់ខែត្រឹមនាមជាកីឡាករ។ ប្រសិនបើខ្ញុំមកទីនេះ តាំងពីដើមរដូវកាល ប្រហែលជាពួកយើងអាចនឹងឈ្នះពាន Serie A បាត់ទៅហើយ។

កីឡាករ Zlatan Ibrahimovic
កីឡាករ Zlatan Ibrahimovic
កីឡាករ Zlatan Ibrahimovic

គួរឲ្យដឹងដែរថា ៣ពិន្ទុដែលយកបានពី Juventus បានត្រឹមជួយរុញ AC Milan ឲ្យឡើងមកឈរលេខ៥ជាបណ្ដោះអាសន្នតែប៉ុណ្ណោះ ពោល៣១ប្រកួតកន្លងទៅពួកគេរកបាន៤៩ពិន្ទុ ចាញ់ក្រុមលេខ៤ Atalanta រហូតដល់ ១៤ពិន្ទុឯណោះ និងមានគម្លាតតែ១ពិន្ទុ ពីក្រុមលេខ៥ Roma និង លេខ៦ Napoli ខណៈក្រុមទាំងពីរនេះ សុទ្ធតែនៅសល់១ប្រកួតទៀតក្នុងដៃ៕

ប្រភពAF

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T